គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃ រមណីយដ្ឋានប្រាសាទព្រះវិហារ ហៅកាត់ថា ICC Peah Vihear នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រ ជុំបច្ចេកទេសលើកទី៩ របស់ខ្លួន ដើម្បីពិភាក្សា ការងារពីការអភិរក្ស និងអភិវឌ្ឍន៍នៅតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ។
កិច្ចប្រជុំនេះ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង ករុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលកិច្ចប្រជុំ មានសហប្រធានប្រទេសឥណ្ឌា និងប្រទេសចិន។ កិច្ចប្រជុំនឹងលើកឡើង នូវរបាយណ៍ពីកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ។វឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាពស្តីពីគម្រោងអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ។
របាយការណ៍វឌ្ឍនភាពការងារអភិរក្ស និងជួសជុលគោបុរៈទី៥នៃប្រាសាទព្រះវិហារ។ការកំណត់ប្រព័ន្ធរំដោះទឹក និងលក្ខណៈភូគព្ភសាស្ត្រខាងក្រោមប្រសាទ។ការប្រមូលទិន្ន័យសម្រាប់សិក្សាចលនា និងការវិវត្តន៍នៃកម្លាំងតិចតូនិច ការសិក្សាស្ថិរភាពជម្រាលថ្ម ទិន្នន័យពី បច្ចេកវិទ្យាLidar និងស្ថានីយត្រួតពិនិត្យអាកាសធាតុ ។របាយការណ៍វឌ្ឍនភាពការងារអភិរក្សតម្រោងជួសជុលជណ្តើរបុរាណខាងជើងដំណាក់កាលទី ៤ ។ការសិក្សាស្រាវជ្រាវអំពីគោបុរៈទី៤ និងរចនាសម្ព័ន្ធពាក់ព័ន្ធ ព្រមទាំងកិច្ចការងារអភិរក្សនិងអភិវឌ្ឍន៍ជាច្រើនទៀត នៅតំបន់រមណីយដ្ឋានប្រាសាទកោះកេរ។





