កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីជាលើកទី២ ក្នុងមួយសប្តាហ៍

2024/09/18 06:13:35 pm        78

កូរ៉េខាងត្បូង និងជប៉ុនបាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីជាច្រើនគ្រាប់នៅថ្ងៃពុធ (១៨ កញ្ញា) នេះដែលបានធ្លាក់ក្នុងសមុទ្រពីឆ្នេរភាគខាងកើតរបស់ខ្លួន ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបង្ហាញកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងបានប្តេជ្ញាពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយថា មីស៊ីលទាំងនោះបានបាញ់ចេញពីឆ្នេរ គេឈុន (Kaechon) ភាគខាងជើងនៃរដ្ឋធានីព្យុងយ៉ាង នៅម៉ោងប្រហែល ៦:៥០ព្រឹក (ម៉ោងក្នុងស្រុក) ក្នុងទិសដៅភាគឦសាន។

កូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យោធារបស់យើងកំពុងរក្សាជំហរត្រៀមខ្លួនពេញលេញ ខណៈពេលដែលពង្រឹងការឃ្លាំមើល និងប្រុងប្រយ័ត្ន ព្រមទាំងត្រៀមខ្លួនសម្រាប់ការបាញ់បង្ហោះបន្ថែម និងការចែករំលែកព័ត៌មានយ៉ាងជិតស្និទ្ធជាមួយភាគីសហរដ្ឋអាមេរិក និងប្រទេសជប៉ុន»។

ប្រហែល ៣០នាទីក្រោយការជូនដំណឹងពីការបាញ់មីស៊ីលលើកដំបូង ឆ្មាំល្បាតឆ្នេរជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទិកមួយទៀត ដោយបញ្ជាក់ថា មីស៊ីលនោះទំនងជាបានធ្លាក់ចូលសមុទ្រ។ ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក បាននិយាយនៅលើបណ្ដាញសង្គម X ថា ខ្លួនបានដឹងពីការបាញ់បង្ហោះនោះ និងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយទីក្រុងសេអ៊ូល និងតូក្យូ។

គួររម្លឹកថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីជាច្រើនគ្រាប់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលជាការបាញ់បង្ហោះលើកដំបូងក្នុងរយៈពេលជាងពីរខែ ដែលក្រោយមកបានពិពណ៌នាថាជាការសាកល្បងប្រព័ន្ធបាញ់គ្រាប់រ៉ូកែត ពហុមុខងារ ប្រភេទថ្មី ៦០០មីលីម៉ែត្រ។ កូរ៉េខាងត្បូងបាននិយាយថា ការបាញ់បង្ហោះនោះអាចជាការសាកល្បងអាវុធសម្រាប់នាំចេញទៅកាន់រុស្ស៊ី ស្របពេលមានការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        104
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        142
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        125

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm