បឹងកេត​រំកិល​ឡើងឈរ​លេខ​៣ ក្រោយ​បន្ដ​ឈ្នះ​កង​យោធពល​ខេមរភូមិន្ទ ១-០

2021/09/24 04:53:56 pm        183

​បាល់ទាត់៖ ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត បាន​រក្សា​ការ​ប្រដេញ​ពិន្ទុ​ពីក្រោយ​ក្រុម​កំពូល​តារាង ១​ពិន្ទុ​ដដែល បន្ទាប់ពី​បន្ដ​យកឈ្នះ​សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ ដោយ​លទ្ធផល ១-០ ក្នុងជំនួប​ជើង​ទី​២ នៃ​លី​គ​កំពូល​កម្ពុជានៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់ កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១។​

​ជំនួប​ដ៏​ជក់ចិត្ត​នេះ ក្រុម​ទាំងពីរបាន​បើក​ការ​វាយ​សម្រុក​គ្នា​ពេញ ៩០​នាទី ពិសេស ២​នាទី​ដំបូងនៅ​ដើម​វគ្គ​ទី​១ ក្រុម​ម្ចាស់ផ្ទះ​កងយោធពល​ខេមរភូមិន្ទបានដាក់​សម្ពាធ និង​មានឱកាស​ទាត់ ៣​លើកដោយ​ខ្សែប្រយុទ្ធ Timothy ២​ដង និង ញាណ សុ​ស៊ី​ដាន ម្ដង តែ​ធ្វើ​មិនបាន​សម្រេច​ឡើយ ក្រោយ​មានការ​ជួយសង្គ្រោះ​របស់​អ្នកចាំទី ហ៊ុល គឹម​ហ៊ុយ។​ ​ចូល​វគ្គ​ទី​២ ក្រុម​ទាំងពីរនៅតែ​បន្ដ​គ្រប់គ្រង​បាល់​ប្រហាក់ប្រហែលគ្នា រហូតដល់​នាទី​៧០ ទើប​មាន​គ្រាប់​បាល់​កើតឡើង ដែលជា​ការ​តែ​ត​បញ្ចូល​ទី​របស់​ខ្សែប្រយុទ្ធ​បឹងកេត សៀង ច​ន្ធា ក្រោយ​ទទួល​ការបញ្ជូន​បាល់​ដ៏​ល្អ​ពី​មិត្ត​រួម​ក្រុម ឱ ភា​រុណ ហើយក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​ផងដែរ បន្ទាប់ពី​ក្រុម​លោក Lee Tae Hoon ព្យាយាម​វាយបក​នៅ​រយៈពេល ២​នាទីចុងក្រោយតែ​ធ្វើ​មិនបាន​សម្រេច។​

​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុម​បឹងកេតរំកិល​ពី​លេខ៥ ទៅ​ឈរ​លេខ​រៀង​ទី​៣ បណ្ដោះអាសន្ន គិត​ត្រឹម​សប្ដាហ៍​ទី​១៥ ដោយមាន ៣០​ពិន្ទុ​ក្នុង​ដៃតាម​ពី​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោ​នដែលមាន ៣១​ពិន្ទុ បន្ទាប់ពី​ក្រុម​នាគ​ខៀវប្រកួត​បាន ១៤​លើក​ឈ្នះ ១០ និង​ចាញ់៤។ រីឯ​ការបរាជ័យ​ក្នុង​ដី​លើកដំបូងបានធ្វើ​ឲ្យ​ក្រុម​កងយោធពល​ខេមរភូមិន្ទ កាត់បន្ថយ​ឱកាស​ប្រជែង​ពានបន្ទាប់ពី​ឆ្លងកាត់ ១៤​ប្រកួត​ដូចគ្នា​ឈ្នះ៦ ស្មើ៤ និង​ចាញ់៤ ទើប​រកបាន ២២​ពិន្ទុ​ប៉ុណ្ណោះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm