ឃុំចំនួនពីរ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី កំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀង

2024/09/18 08:29:20 pm        91

មណ្ឌលគិរី៖ ភូមិជាច្រើនដែលស្ថិតក្នុងឃុំចំនួនពីរ ភូមិសាស្ត្រស្រុកកែវសីមា ខេត្តមណ្ឌលគិរី បាននិងកំពុងរងទទួលនូវជំនន់ទឹកភ្លៀងយ៉ាងខ្លាំង ខណៈដែល​ទឹកជំនន់​បាន​កាត់​ផ្ដាច់​ផ្លូវ​ធ្វើ​ដំណើរ​ពី​រួម​ខេត្តទៅកាន់ទីនោះ ហើយផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នងបានរងផលប៉ះពាល់ ប៉ុន្តែ​កម្លាំងសមត្ថកិច្ចបានជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពអស់ហើយ ។

អភិបាលស្រុកកែវសីមា លោក សាន គឹមអ៊ាប បានឲ្យដឹងមុននេះបន្តិចថា ជំនន់​ទឹក​ភ្លៀង​បាន​ជន​ឡើង​នៅវេលាទៀបភ្លឺនៅថ្ងៃទី១៨កញ្ញានេះ បានធ្វើឲ្យប៉ះពាល់ដល់ឃុំមេម៉ង់ និងឃុំចុងផ្លាស់ ដែល​ឃុំ​ទាំងពីរស្ថិតនៅក្បែរគ្នា ។ ក្នុងនោះឃុំមេម៉ង​មានការ​ជន់​លិច​ផ្ទះ​សម្បែង​ពលរដ្ឋ​ប្រមាណ​៥​ទៅ​៦​ភូមិ ចំណែកឃុំចុងផ្លាស់ប៉ះពាល់ប្រមាណ២ភូមិ ។ ហើយក្នុងករណីនេះកម្លាំងសមត្ថកិច្ចក្នុងតំបន់បានធ្វើការជម្លៀសពលរដ្ឋមកកាន់តំបន់មានសុវត្ថិភាពហើយ ។

យោងតាមប្រភពពីពលរដ្ឋក្នុងតំបន់ជនលិច បញ្ជាក់ថា ផ្នែកខ្លះនៃឃុំទាំងពីរកំពុងជនលិចខ្លាំង គឺទឹកបានហក់ឡើងខ្ពស់ រហូតកន្លែងខ្លះត្រឹមទ្រូង ឬឡើងខ្ពស់ផុតក្បាលទៅទៀត ។ ហើយ​ផ្លូវ​សំខាន់​ដើម្បី​ធ្វើដំណើរពីទីរួមខេត្តមកកាន់ឃុំមេម៉ង់បានជនលិចខ្លាំងនៅព្រឹកមិញនេះ ត្រង់​ចំណុច​អូរឆាង ប៉ុន្តែគិតរហូតដល់ថ្ងៃត្រង់ ទឹកបានស្រកទៅវិញបន្តិច រថយន្តអាចធ្វើដំណើរបាន ។

យ៉ាងណាក៏ដោយ ចំពោះឃុំទាំងពីរជារៀងរាល់ឆ្នាំតែងប្រឈមនឹងជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័ស ប៉ុន្តែ​ប្រសិនបើរាំងភ្លៀង ទឹកក៏ឆាប់ស្រក់ទៅវិញលឿនផងដែរ ។ ហើយ​ជា​ទូទៅ​ភូមិ​សាស្ត្រ​ឃុំ​ទាំង​ពីរ ថ្វីត្បិតមិនស្ថិតជាប់ដងទន្លេ ប៉ុន្តែមានខ្សែអូរជាច្រើន ដែលធ្វើ​ឲ្យ​ស្ថាន​ភាព​ទឹក​ហក់​ឡើង​ពី​អូ​រទាំងនោះ បណ្ដាលឲ្យជនលិច ៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        23
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        130
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm