បាល់ទាត់៖ អនុប្រធានាធិបតីសាធារណៈរដ្ឋសួរីណាម លោក Ronnie Brunswijk បានក្លាយជាកីឡាករបាល់ទាត់ចំណាស់បំផុតមិនធ្លាប់មានក្នុងការប្រកួតក្លិបអន្តរជាតិ ពេលលោកលេងក្នុងព្រឹត្តិការណ៍បាល់ទាត់លីគអាមេរិកខាងជើង កណ្តាល ការ៉ាអ៊ីប ឱ្យក្លិបរបស់លោក Inter Moengotapoe ជាមួយនឹងក្លិបប្រទេសហុងឌុយរ៉ាស់ Olimpia នៅទីក្រុង Paramaribo។

គ្រូបង្វឹកក្លិប Inter Moengotapoe លោក Jozef Joekoe ពន្យល់ថា លោក Brunswijk ជាប្រធានក្លិប គាត់ម្ចាស់ក្លិប ហើយសុំលេង ១០ ទៅ ១៥នាទីកីឡាករទាំងអស់ក្នុងក្រុមយល់ព្រម ហើយនេះជាមូលហេតុដែលគាត់លេងបាន។ ការប្រកួត CONCACAF លីគនេះជាពានលំដាប់ទី២ របស់តំបន់អាមេរិក អាមេរិកកណ្តាល ខាងជើង និងការ៉ាអ៊ីប៕
អត្ថបទ៖ គង់ ហួន