ប្រធានអនុសញ្ញាអូតាវ៉ា អំពាវនាវដល់ប្រទេសនានាបោះឆ្នោតគាំទ្រសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩

2024/09/18 08:51:56 pm        150

ហ្សឺណែវ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុ ប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលនៃអនុសញ្ញាអូតាវ៉ា ដើម្បីរាយការណ៍អំពីសកម្មភាពការងាររបស់ប្រធានអនុសញ្ញាពិភាក្សាអំពីតួនាទីរបស់គណៈកម្មការសម្រប សម្រួលនៅក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងពិនិត្យលើសេចក្តីព្រាងនៃសេចក្តីថ្លែង ការណ៍ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា ដែលនឹងត្រូវដាក់ជូនអង្គការសហប្រជាជាតិ ដើម្បីពិនិត្យ និងអនុម័ត។

គូសបញ្ជាក់ថា ក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាអូតាវ៉ា ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន កម្ពុជា មានកាតព្វកិច្ច​រៀបចំសេចក្តីព្រាងនៃសេច ក្តីថ្លែងការណ៍នយោបាយស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា ដើម្បីដាក់ជូនអង្គការ សហប្រជាជាតិ ដើម្បីពិនិត្យ និងអនុម័ត នៅក្នុងមហាសន្និបាតអង្គការ​សហប្រជា ជាតិលើកទី៧៩ នាខែតុលា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក ។

កម្ពុជារួមជាមួយអាល្លឺម៉ង់ ជាប្រធានអនុសញ្ញាឆ្នាំ២០២៣ និងជប៉ុន ជាប្រធានអនុសញ្ញាឆ្នាំ២០២៥ ក្រោមការ​សម្របសម្រួលពីអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា បានរួមគ្នារៀបចំរួចរាល់​នូវ​សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍នយោបាយនេះ និងដាក់ជូនសមាជិកគណៈកម្មការ​សម្របសម្រួល ដើម្បីពិនិត្យ និងផ្តល់ធាតុចូលបន្ថែម មុនដាក់ជូនអង្គការសហប្រជាជាតិ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានអំពាវនាវដល់សមាជិកគណៈកម្មការសម្របសម្រួលទាំងអស់ ឱ្យបោះឆ្នោតគាំទ្រ និងអំពាវនាវបន្តទៅកាន់ប្រទេសនានា ឱ្យបោះឆ្នោតគាំទ្រ សេចក្តីថ្លែង ការណ៍នយោបាយសៀមរាប-អង្គរ ដ៏មានសំខាន់នេះ។

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត លី ធុជ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំគណៈកម្មការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ នៃមហាសន្និបាតអង្គកាសហប្រជាជាតិលើកទី៧៩ ពីថ្ងៃទី៧ ដល់១១ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក ដើម្បីផ្សព្វផ្សាយសេចក្តីថ្លែងការណ៍នេះ ដល់មហាសន្និបាតអង្គការសហប្រជាជាតិ ព្រមទាំងផ្សព្វផ្សាយ និងធ្វើសាកលភាវូបនីយកម្មអនុសញ្ញាអូតាវ៉ា តាមរយៈកិច្ចប្រជុំទ្វេភាគី ពហុភាគី និងការរៀបចំព្រឹត្តិការណ៍អម ក្នុងអំឡុងពេលនៃមហាសន្និបាត។

សមាជិកគណៈកម្មការសម្របសម្រួលមាន១៩ប្រទេសគឺ៖ កូឡុំប៊ី ស៊ុយអែត ថៃអង់គ្លេស អាល្លឺម៉ង់ ន័រវែស ប៉េរូ អាហ្វ្រិកខាងត្បូង ស្លូវើនៀ បូគីណាហ្វាសូ ហូឡង់ សំប៊ី អាល់ហ្សេរី ដាណឺម៉ាក ជប៉ុន តួកគី អូស្ត្រាលី បែលហ្ស៊ិក និងកម្ពុជា និងអង្គការចំនួន៤៖ GICHD, ICBL, ICRC, UNODA ៕ ភារម្យ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        136
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        117
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm