កម្ពុជាដាក់គោលដៅប្រើប្រាស់រថយន្តអគ្គិសនី ៣ម៉ឺនគ្រឿង នៅត្រឹមឆ្នាំ២០៣០

2024/09/18 08:56:23 pm        116

កម្ពុជាមានគោលនយោបាយច្បាស់លាស់ ក្នុងការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅត្រឹមឆ្នាំ ២០៣០ឱ្យសម្រេចឱ្យបានចំនួន៣ម៉ឺនគ្រឿង ទោចក្រយានយន្តអគ្គិសនីសុទ្ធចំនួន ៧២ ម៉ឺនគ្រឿង និងត្រីចក្រយានចំនួន២ម៉ឺនគ្រឿងផងដែរ។ នេះបើ​តាម​ការ​បញ្ជាក់​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​គោល​នយោបាយជាតិស្ដីពី ការអភិវឌ្ឍនវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៤។ ។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា គោល​នយោបាយជាតិស្ដីពី ការអភិវឌ្ឍនវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ បាន​កំណត់​គោល​ដៅ​ច្បាស់លាស់ ក្នុងនោះមានការដាក់ចេញជាកញ្ចប់វិធានការគោលនយោបាយគន្លឹះ ក្នុងន័យ​ជំរុញ​ការ​ប្រើប្រាស់ និងការផ្គត់ផ្គង់យានយន្តអគ្គិសនី ក៏ដូចជាការការពារបរិស្ថាន ដោយ​មាន​ការ​កំណត់​ក្រសួង ស្ថាប័នទទួលខុសត្រូវអនុវត្តច្បាស់លាស់ នៅក្នុងក្របខ័ណ្ឌពេលវេលាជាក់លាក់។

ក្នុងពិធីផ្សព្វផ្សាយនេះដែរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើក​ឡើងដែរថាវិស័យយានយន្តអគ្គិសនីត្រូវបានកំណត់ជាវិស័យមួយក្នុងចំណោម វិស័យ​ដែល​មាន​សក្តានុពលខ្ពស់ ក្នុងការចូលរួមមិនត្រឹមតែជួយដល់ការលើកកម្ពស់បរិស្ថាន និងធ្វើឱ្យប្រសើរ​ឡើង​នូវ​សុខុមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញសន្ទុះនៃការ ធ្វើពិពិធកម្ម​មូល​ដ្ឋាន​សេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពលផងដែរ។

ឯកឧត្តមថ្លែងថា ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី គឺជាការចូលរួម យ៉ាងសំខាន់​ក្នុង​ការ​កាត់​បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញ​ពី​យាន​យន្ត​ប្រភេទប្រេងឥន្ធនៈ។ ខណៈក្រសួង​សាធារណការ​ក៏​បាន​និង​កំពុង​ខិត​ខំ​អនុវ​ត្ត​ស្រប​តាម​ទិស​ដៅ និងវិធានការចាំបាច់ដែលរាជរដ្ឋាភិបាល បានកំណត់ ស្របតាមយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកប​ដោយ​អព្យាក្រឹត្យ​កាបូន​ដើម្បី​ជំរុ​ញស​ម្រេច​ឱ្យបា​ន​នូវ​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិសនី​ក្នុង​អត្រា៤០% និងទោចក្រយានយន្តអគ្គិសនីក្នុងអត្រា៧០% នៅត្រឹមឆ្នាំ២០៥០។

បើ​តាមក្រសួងសាធារណការ យានយន្តអគ្គិសនីដែលបានចុះបញ្ជីនៅកម្ពុជាគិតត្រឹមខែ សីហា ឆ្នាំ២០២៤ មានចំនួន ៣ ៦៧៦គ្រឿង។ ចំណែកស្ថានីយទីតាំងបញ្ចូលថាមពលអគ្គិសនីគិតត្រឹម​ដើមឆ្នាំ២០២៤ មានចំនួន២១កន្លែង៕ អត្ថបទ៖ គឹម ហុក


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm