ធនាគារជាតិគ្រោងដាក់ឱប្រើប្រាស់ QR Code មានរូបិយប័ណ្ណតែមួយ ដើម្បីងាយស្រួលក្នុងការទូទាត់

2024/09/18 10:35:09 pm        137

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា គ្រោងដាក់ឱប្រើប្រាស់ QR Code តែមួយ មានទាំងប្រាក់រៀលនិងប្រាក់ដុល្លារ ដើម្បីផ្តល់ភាពងាយស្រួល ទៅដល់អតិថិជនក្នុងការទូទាត់ ជាពិសេសរវាងអ្នកទិញនិងអ្នកលក់ និងក៏ជាការចូលរួមលើកកម្ពស់វិស័យទេសចរ និងការជំរុញប្រើប្រាស់ ប្រាក់រៀលឱ្យកាន់តែទូលាយផងដែរ។  

​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងជំនួបអ្នកសារព័ត៌មាន ស្តីពីការប្រើប្រាស់ ប្រព័ន្ធ QR Code នៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៤ នេះថា ជុំវិញការប្រើប្រាស់ QR Code បច្ចុប្បន្ននៅលើទីផ្សារ អ្នកលក់ភាគច្រើន មានតែ QR ប្រាក់ដុល្លារប៉ុណ្ណោះ និងអ្នកលក់មួយចំនួនតូចមាន QR ជាប្រាក់រៀល បញ្ហានេះ, នៅពេលអ្នកទិញត្រូវការទូទាត់តែងតែ ជួបបញ្ហាអំពី QR ដែលមានរូបិយប័ណ្ណផ្សេងគ្នា ។ ចំណែកការទូទាត់ក្រៅស្រុក, ធនាគារជាតិនៃកម្ពុជាគឺមានគោលបំណងចង់ជំរុញឱ្យ មានការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលាយ ក្នុងនោះចំពោះប្រជាពលរដ្ឋទៅក្រៅប្រទេស ប្រសិនពួកគាត់មាន QR តែប្រាក់ដុល្លារ គឺអាចទូរទាត់មិនបាននោះឡើយ សម្រាប់ប្រទេសដែលជាដៃគូដែលបានចុះអនុស្សារណៈជាមួយធនាគារជាតិនៃកម្ពុជា មានដូចជា៖ ប្រទេសថៃ ឡាវ ម៉ាឡេស៊ី កូរ៉េ និងចិនជាដើម ។ ចំណែកបរទេសចូលមកកម្ពុជាវិញ នៅពេលអ្នកលក់អត់មាន QR Code ជាលុយ រៀលនោះទេ អថិតិជនទាំងនោះក៏មិនអាចស្ពែនទូទាត់បាននោះឡើយ ដែលបញ្ហានេះដោយសារយើងមាន QR Code ពីរផ្សេងគ្នា។

លោកជំទាវបណ្ឌិត បន្តឱ្យដឹងថា ចំពោះការប្រើប្រាស់ QR Code តែមួយ មានទាំងប្រាក់រៀលនិងប្រាក់ដុល្លារ គឺតម្រូវឱ្យ អតិថិជនរបស់ធនាគារ និងហិរញ្ញវត្ថុ ត្រូវមានគណនីទាំងលុយរៀល និងដុល្លារ ។ បញ្ហានេះគឺតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្សព្វផ្សាយទៅដល់អតិថិជនរបស់ខ្លួនបន្ថែម ឱ្យបានយល់ដឹងអំពីការទូទាត់ QR Code ថ្មីនេះ។ ជុំវិញបញ្ហានេះដែរ, ប្រសិនអតិថិជន របស់គ្រឹះស្ថាន ពួកគាត់មិនចង់បើកគណនេយ្យជាលុយរៀល ក៏ជារឿងរបស់ពួកគាត់ ពោលគឺពួកគាត់អាចប្រើ QR Code ជារៀល ឬក៏ជាដុល្លារតែមួយក៏បាន ក៏ប៉ុន្តែពួកមិនអាចទូរទាត់តាម QR Code បានតទៅទៀតឡើយ ព្រោះធនាគារនៃកម្ពុជានឹងបង្កើត QR Code ថ្មីនេះ លុះត្រាមានការបើកគណនេយ្យទាំងពីរ គឺប្រាក់ដុល្លារ និងប្រាក់រៀល។

លោកជំទាវបណ្ឌិត លើកឡើងបន្ថែមថា ចំពោះការតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បើកគណនេយ្យលុយរៀលជូន ដល់អតិថិជនរបស់ពួកគាត់នេះ ធនាគារជាតិនៃកម្ពុជា មានគោលបំណងជំរុញលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែ ទូលាយ ការសម្រួលដល់ការទូទាត់ឆ្លងប្រទេស និងការចូលរួមលើកកម្ពស់វិស័យទេសចរ (ចំពោះប្រទេសដែលបានចុះអនុស្សារណៈ ជាមួយធនាគារជាតិនៃកម្ពុជា) គឺពួកគាត់អាចទូទាត់បានងាយស្រួលជាងមុន ព្រមទាំងផ្តល់ភាពងាយស្រួលដល់អ្នកផ្តល់សេវា លែង ប្រើប្រាស់ QR Code ច្រើន នៅក្នុងការទូទាត់, ហើយនេះការជាការបង្កើតឡើងនូវប្រព័ន្ធបច្ចេកវិទ្យាផងដែរ ដែលធនាគារជាតិនៃកម្ពុជា មិនត្រឹមដាក់បញ្ចូលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តែមួយនោះទេ ទោះបីរូបិយប័ណ្ណក៏យើងដាក់បញ្ចូនបានផងដែរ ដែលនេះក៏ជា មោទនភាពរបស់កម្ពុជា នៅលើការប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        105
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        210
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm