ក្រសួង​អប់រំ​ជំរុញ​សហព័ន្ធ​កីឡា​ជាតិ​ឲ្យ​ព​ន្លឿ​ន​ការផលិត​មន្ត្រី​បច្ចេកទេស​តាម​កីឡា​នីមួយៗ​

2021/09/24 05:39:55 pm        343

​ស៊ីហ្គេម៖ ឯកឧត្តម សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​ធ្វើ​ការ​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ត្រូវ​ព​ន្លឿ​ន​បន្ថែម​ ក្នុង​ការ​បណ្ដុះបណ្ដាល​ធន​ធាន​មន្ត្រី​បច្ចេកទេស​តាម​ប្រភេទ​កីឡា​នីមួយៗ ដើម្បី​ត្រៀម​រៀបចំ និង​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ដែល​នៅសល់​រយៈពេល​ប្រមាណ ៥៨៨​ថ្ងៃ​ទៀត។​

​មន្ដ្រីជាន់ខ្ពស់​ក្រសួង​អប់រំ​ដដែលបានលើកឡើង​បែបនេះ ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការត្រៀម​រៀបចំ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ នា​ចុងឆ្នាំ​២០២២ កាលពី​ថ្មីៗ ដោយ​ឯកឧត្តម​បាន​បញ្ជាក់ថា ប្រសិន​មានការ​យឺតយ៉ាវ​ក្នុង​ការផលិត​ធនធាន​មន្ដ្រី​បច្ចេកទេស កម្ពុជា​នឹងត្រូវ​ខាតបង់​មួយផ្នែក​លើ​ការនាំយក​មន្ដ្រី​បច្ចេកទេស​ពី​ក្រៅ​មកជួយ។ មួយវិញទៀត ឯកឧត្តម សុខ​ សប្បាយ​ណា បាន​លើកទឹកចិត្ត​ឲ្យ​សហព័ន្ធ​ត្រូវ​បែងចែក​ការងារ ២ ឲ្យ​ដាច់ពីគ្នារវាង​ការរៀបចំ​ជា​ព្រឹត្តិការណ៍ និង​ការងារ​ហ្វឹកហាត់​បណ្ដុះបណ្ដាលដើម្បី​ដណ្ដើម​មេដាយ។​

​​ជុំវិញ​ការងារ​បណ្ដុះបណ្ដាល​មន្ដ្រី​បច្ចេកទេស​នេះ កន្លងមក​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ធ្លាប់បាន​ក្រើន​រំ​ឮ​ក​ជារឿយៗដល់​បណ្ដា​សហព័ន្ធ​កីឡា​ជាតិ ក្នុងការ​ស្វះ​ស្វែងរក​មធ្យោបាយ និង​បណ្ដុះបណ្ដាល​មន្ដ្រី​បច្ចេកទេស​កម្រិត​ខ្ពស់ ឈានទៅរក​ការទទួលស្គាល់​ជា​អន្ដរជាតិ ដើម្បី​មាន​សិទ្ធ​កាត់សេចក្ដី​ក្នុង​ការប្រកួត​អន្ដរជាតិ ព្រោះ​វា​ជា​ផ្នែក​មួយនៃ​យុទ្ធសាស្ដ្រ​យក​ប្រៀប​ក្នុង​កីឡា តាមរយៈ​ការផ្ដល់​នូវ​យុត្តិធម៌​ពិតប្រាកដ​អត្ត​ព​លិ​ក​របស់ខ្លួន ដែល​ធ្វើការ​ប្រកួត​លើ​ប្រភេទ​កីឡា​អ្វីមួយ ពិសេស​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមដែល​កម្ពុជា​នឹងធ្វើ​ម្ចាស់ផ្ទះនា​ឆ្នាំ​២០២៣ តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm