HRW៖ ក្រុមអ៊ិស្លាមនិយមបង្កើនការវាយប្រហារសងសឹកលើជនស៊ីវិល នៅបួគីណាហ្វាសូ

2024/09/18 10:47:27 pm        28


អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) នៅថ្ងៃពុធ (ទី១៨ ខែកញ្ញា) នេះ បានឲ្យដឹងថា ក្រុមជីហាត នៅប្រទេសបួគីណាហ្វាសូ បានបង្កើនការវាយប្រហារលើជនស៊ីវិល ដែលជារឿយៗជាការសងសឹក ប្រឆាំងនឹងសហគមន៍ ដែលបដិសេធមិនចូលរួមក្នុងជួររបស់ពួកគេ ឬត្រូវបានចោទប្រកាន់ថា បានរួមដៃជាមួយកងទ័ពរដ្ឋាភិបាល។

គួរបញ្ជាក់ថា ប្រទេសអាហ្រ្វិកខាងលិចដែលដឹកនាំដោយរបបយោធា បាននិង កំពុងប្រយុទ្ធជាមួយពួកបះបោរអ៊ិស្លាម ដែលក្រុមខ្លះមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋអ៊ិស្លាម ចាប់តាំងពីពួកគេបានរាលដាលចូលទៅក្នុងដែនដីរបស់ប្រទេសនេះពីប្រទេសជិតខាងម៉ាលី កាលពីជិត ១ទសវត្សរ៍មុន។

ម្រមុខយោធា លោក Ibrahim Traore បានជំរុញឲ្យជនស៊ីវិលដើរតួនាទី ក្នុងការប្រយុទ្ធប្រឆាំងនឹងការបះបោរ ដោយជ្រើសរើសជំនួយកងទ័ពស្ម័គ្រចិត្តរាប់ពាន់នាក់ ដែលគេស្គាល់ថា ជា VDP ហើយថ្មីៗនេះ តម្រូវឲ្យជនស៊ីវិលជីកលេណដ្ឋានការពារ។

ហើយអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានរកឃើញថា ពួកជីហាដ បាន និងកំពុងសងសឹកដោយការវាយប្រហារយ៉ាងសាហាវទៅលើជនស៊ីវិលកាន់តែខ្លាំងឡើងៗ។ ស្ថាប័នឃ្លាំមើលនេះបានចងក្រងឯកសារនៃការវាយប្រហាររបស់ពួកជីហាដចំនួន ៧លើក នៅចន្លោះខែកុម្ភៈដល់ខែមិថុនា ដែលនាំឲ្យជនស៊ីវិលយ៉ាងហោចណាស់ ១២៨នាក់ ស្លាប់។ ពួកបះបោរបានកំណត់គោលដៅលើភូមិ ជំរុំជនភៀសខ្លួន និងអ្នកគោរពបូជា នៅវិហារកាតូលិក៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm