រាជរដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​​​ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩

2021/09/24 05:49:36 pm        62

ភ្នំពេញ ៖ ទីបំផុតរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច​ឲ្យផ្អាកការ​រៀបចំពិធី​បុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌ​ដោយចាប់ផ្តើមពីវេនកាន់បិណ្ឌទី៤នេះតទៅ រហូតដល់បុណ្យភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ បន្ទាប់ពីមានព្រះសង្ឃ​តាជីយាយជី និង​ពុទ្ធបរិស័ទ​មួយ​ចំនួនបានកើតមេរោគកូវីដ១៩ ។

យោងតាមសេចក្តីសម្រេច ដែលបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាយប់ថ្ងៃទី២៣ ខែកញ្ញាម្សិលមិញនេះ បានលើកឡើងថា ក្នុងរយៈពេល២ថ្ងៃ​នៃការរៀប​ចំ​ពិពី​បុណ្យកាន់បិណ្ឌកន្លងទៅនេះ រាជរដ្ឋាភិបាលពិនិត្យឃើញថា​ មានការជួបជុំ និងប្រមូលផ្តុំ​មនុស្ស​ជាច្រើននៅតាមបណ្តាវត្តអារាម ដើម្បី​ប្រារព្ធ​ពិធីកាន់បិណ្ឌ ដែលមិនអាចធានាបានការអនុវត្ត​ត្រឹមត្រូវ​តាមវិធានការ​សុវត្ថិភាព​ផ្នែកសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាល ទ្រង់ទ្រាយ​ធំនៅទូទាំងប្រទេសនៃជំងឺកូវីដ១៩ ​ជាពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta) ដែលវាមានកម្រិតនៃការឆ្លងយ៉ាងឆាប់រហ័សនោះ។

យោងលើភាពចាំបាច់ក្នុងការបន្តគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសដើម្បីធានា ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ខណៈដែលព្រះរាជាណាចក្រកម្ពុជា​កំពុង​ដំណើរ ការ​បើកសាលារៀនឡើងវិញ ក៏ដូចជាកំពុងរៀបចំផែនការដើម្បីឈានឆ្ពោះទៅ​បើក​ដំណើរ​ប្រទេស​ពេញលេញ​ឡើងវិញ ​នាពេលខាងមុខនោះ រាជរដ្ឋាភិបាលសម្រេច​«ផ្អាកការរៀបចំ​ពិធី​បុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ។

គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការ ដែលមាន​ការ​ពាក់ព័ន្ធ​ទំាងអស់ ដើម្បីធានា​ដល់ការនាំយក​ចង្ហាន់ និងទេយ្យវត្ថុចាំបាច់​នានា ប្រគេន ដល់ព្រះសង្ឃ​នៅ​តាម​បណ្តាវត្តអារាមនានា ដែលស្ថិតនៅក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន»។

យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលប្រកាសឲ្យផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះក្តី ប៉ុន្តែ រាជរដ្ឋាភិបាលរក្សាការឈប់សម្រាករយៈពេល៣ថ្ងៃសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវបានកំណត់ ដោយអនុក្រឹត្យលេខ១៣១អនក្រ.បកចុះថ្ងៃទី២៦ ​ខែសីហា ឆ្នាំ២០២០ ស្តីពីប្រតិទិន​ឈប់​សម្រាកការងាររបស់មន្រ្តីរាជកា ​និយោជិត កម្មករប្រចាំឆ្នាំ២០២១ដដែលនោះ។តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនេះ ក៏បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន គណៈអភិបាល​រាជធានី-ខេត្ត អាជ្ញាធរ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចាត់ចែង​អនុវត្តជាបន្ទាន់ និងឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ ដើម្បីធ្វើយ៉ាងណាធានា​នៃការទប់ស្កាត់ការ​រីករាលដាលនូវមេរោគកូវីដ១៩នេះ ឆ្លងចូលសហគមន៍កាន់តែខ្លាំងក្លាបន្ថែមទៀតនោះ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm