តំណាងសហគមន៍អ៊ឺរ៉ុបប្រចាំនៅUN បានសាទរកម្ពុជាដែលបានបំពេញការងារដោយសកម្មនូវគ្រប់ទម្រង់ ទាំងការដោះស្រាយបញ្ហាដែលកើតមានឡើងរបស់សមាជិកនៃអនុសញ្ញា ទាំងការធ្វើសាកលភាវូបនីយកម្ម

2024/09/18 11:07:46 pm        62

ប្រទេសស្វីស៖ អនុប្រធានផ្នែករំសាយសព្វាវុធ ការមិនរីកសាយភាយ និង ការត្រួតពិនិត្យការនាំចេញអាវុធ និងជាតំណាងសហគមន៍អ៊ឺរ៉ុបប្រចាំនៅអង្គការ សហប្រជាជាតិនៅទីក្រុងហ្សឺណែវ លោក Stefan TRESSING បានអបអរ សាទរកម្ពុជាក្នុងនាមជាប្រធាននៃអនុសញ្ញាដែលបានបំពេញការងារដោយសកម្មនូវគ្រប់ទម្រង់ ទាំងការដោះស្រាយបញ្ហាដែលកើតមានឡើងរបស់សមាជិកនៃអនុសញ្ញា ទាំងការធ្វើសាកលភាវូបនីយកម្ម។ 

ការថ្លែងអបអរសាទរពីសំណាក់លោក Stefan TRESSING អនុប្រធានផ្នែករំសាយសព្វាវុធ ការមិនរីកសាយភាយ និង ការត្រួតពិនិត្យការ នាំចេញអាវុធ និងជាតំណាងសហគមន៍អ៊ឺរ៉ុបប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុ សញ្ញាអូតាវ៉ា ដែលស្ថិតនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤។

បន្ថែមពីនេះលោក Stefan ក៏បានលើកទឹកចិត្តដល់កម្ពុជា ក្នុងការបំពេញ ការងារជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ បានសន្យាផ្តល់នូវកិច្ចសហការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយត្រៀមចូលរួមគាំទ្រទាំងការងារបច្ចេកទេស ទាំងថវិកា។ក្នុងជំនួបនោះ ឯកឧត្តមប្រធានអនុសញ្ញាអូតាវ៉ា ក៌បានថ្លែងអំណរគុណចំពោះសហគមន៍អ៊ឺរ៉ុបសម្រាប់ការផ្តល់នូវជំនួយផ្នែកបោសសម្អាតមីនជាសកល ទៅបណ្តាប្រទេសនានាដែលមានបញ្ហាមីន និងបានធ្វើបច្ចុប្បន្នភាពពីដំណើការដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងសន្ធិសញ្ញាអូតាវ៉ា បានស្នើឱ្យសហគមន៍អ៊ឺរ៉ុបជួយជម្រុញធ្វើសាកលភាវូបនីយកម្មជាមួយបណ្តារប្រទេសដែលសហគមន៍អ៊ឺរ៉ុបមានទំនាក់ទំនង ដូចជា បារ៉េន ឡាវ វៀតណាម លីបង់ ម៉ុងហ្គោលី នេប៉ាល់ អាស៊ែបៃហ្សង់ អាមេនី ហ្សកហ្ស៊ី ប្រទេសកោះប៉ាស៊ីហ្វិក កាហ្សាក់ស្ថាន និងសឹង្ហបុរី។ 

តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើឱ្យសហគមន៍អ៊ឺរ៉ុប បញ្ជូនប្រតិភូទៅចូលរួមឱ្យបានច្រើននៅក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        89
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        107
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm