បាក់ទំនប់អាងទឹកស្អាតរបស់ក្រុមហ៊ុន ANCO Water Supply នៅឃុំភ្ញីមាស ស្រុកគិរីសាគរ

2024/09/18 11:14:21 pm        247

កោះកុង ៖ កម្លាំងទឹកហូរពីជ្រលងលើភ្នំបានបុកផ្តាច់បាក់ទំនប់អាងទឹករបស់ក្រុមហ៊ុន ANCO Water Supply ភូមិកៀនក្រឡាញ់ នៅឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។

យោងតាមផេកបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកោះកុង បានឲ្យរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ថា ការបាក់ទំនប់អាងទឹកនេះ កាលពីវេលាម៉ោង១០ព្រឹកមិញ ដែលបណ្តាលឲ្យជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៣ខ្នង ក្នុងភូមិកៀនក្រឡាញ់ និងលិចចូលសាលារៀនពាមកាយ ក្នុងឃុំភ្ញឺមាស១ខ្នង ព្រមទាំងផលដំណាំមួយចំនួន ស្ថិតក្នុងឃុំភ្ញីមាស និងភូមិព្រែកស្មាច់ ភូមិពាមកាយ ស្ថិតក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ។

ដោយឡែកលោក ចេង មុនីរិទ្ឋ អភិបាលស្រុកគិរីសាគរ ក៏បង្ហាញដែរថា មិនមានពលរដ្ឋណាម្នាក់គ្រោះថ្នាក់ដោយសារតែការលិចធ្លាយទំនប់អាងទឹករបស់ក្រុមហ៊ុន ANCO Water Supplyនេះនោះទេ គ្រាន់តែវាលិចធ្លាយទំបន់តិចបន្តិចបន្តួចប៉ុណ្ណោះ ហើយបរិមាណវាហូរទៅតាមតែខ្សែទឹកចាស់មិនបង្កគ្រោះថ្នាក់ដល់ពលរដ្ឋធ្ងន់ធ្ងរនោះឡើយ។

ប៉ុន្តែអាជ្ញាធរ និងមន្រ្តីសមត្ថកិច្ចជំនាញពាក់ព័ន្ឋ បានកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីស្ថានភាពនៃកម្ពស់ទឹកភ្លៀងហក់ឡើងនេះ ដោយត្រៀមជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពអោយបានទាន់ពេលវេលា។

ទន្ទឹមនឹងការបាក់ទំនប់អាងទឹកនេះដែរ គេសង្កេតឃើញថា បរិមាណទឹកភ្លៀងបង្អុលជាច្រើនធ្លាក់នៅលើកោះស្តេច ហើយអាជ្ញាធរចុះត្រួតពិនិត្យមើលតាមប្រឡាយទឹកតាមខ្នងរបស់មុខផ្ទះរបស់ពលរដ្ឋដែលមានសំរាមកកស្ទះមាត់លូ និងផ្សព្វផ្សាយពីការប្រុងប្រយ័ត្នខ្ពស់ពីធាតុអាកាសអំឡុងពេលនេះ៕ អត្ថបទៈ ឈឹម មករា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        208
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm