FIFA រួមជាមួយ WHO ធ្វើយុទ្ធនាការលើកកម្ពស់ការយល់ដឹងពីការប៉ះទង្គិចក្បាលសកល

2024/09/19 01:12:10 am        42

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA និងអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធ (ទី១៨ ខែកញ្ញា) នេះ បានចាប់ផ្តើមគំនិតផ្តួចផ្តើមការយល់ដឹង អំពីការប៉ះទង្គិចក្បាលជាសកល ដែលត្រូវបានបង្កើតឡើងដោយអ្នកជំនាញសុខភាពខួរក្បាល។

ស្ថាប័នអន្តរជាតិទាំង២ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា គ្រោងការឈ្មោះ «Suspect and Protect: No Match is Worth the Risk» (សង្ស័យ និងការពារ៖ គ្មានការប្រកួតណានាំឲ្យមានហានិភ័យដល់សុខភាពនោះទេ) មានគោលបំណងបង្ហាញពីហានិភ័យនៃការប៉ះទង្គិចក្បាល និងផ្តល់ប្រភពធនធានលើប្រធានបទនេះ។

ប្រធាន FIFA លោក Gianni Infantino បាននិយាយថា៖ «តាមរយៈការដឹងពីការព្រមាននៃការប៉ះទង្គិច ក្បាល ដោយយល់ដឹងពីហានិភ័យ និងដោយទទួលការព្យាបាលការប៉ះទង្គិចក្បាលឲ្យបានត្រឹមត្រូវ អ្នកអាចយកសុវត្ថិភាពកីឡាករមុនអ្វីទាំងអស់»។

ក្រុមប្រឹក្សាភិបាលសមាគមកីឡាបាល់ទាត់អន្តរជាតិ (IFAB) បានអនុម័តច្បាប់ដាក់កីឡាករបម្រុងជំនួសកីឡាករសង្ស័យរបួសក្បាលអចិន្ត្រៃយ៍ នៅក្នុងខែមីនា បន្ទាប់ពីមានការសាកល្បង ដោយច្បាប់នេះត្រូវបានអនុវត្តនៅក្នុងការប្រកួតរបស់កម្មវិធី Copa America ឆ្នាំនេះ។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា ការប៉ះទង្គិចក្បាលត្រូវការការយល់ដឹងឲ្យកាន់តែខ្ពស់ នៅគ្រប់កម្រិតនៃការប្រកួតទាំងអស់។ លោកបានបន្ថែមថា៖ «WHO មានមោទនភាព ក្នុងការសហការជាមួយ FIFA ដើម្បីលើកកម្ពស់វិធីការពារខួរក្បាលរបស់កីឡាករបាល់ទាត់»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        28
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm