អង្គការឧតុនិយមពិភពលោក(WMO) បានព្រមាននៅថ្ងៃពុធនេះថា បើសិនជារដ្ឋាភិបាលមិនបង្កើនវិធានការអាកាសធាតុទេនោះ ពិភពលោកច្បាស់ណាស់ ២ភាគ ៣ ថានឹងកើនឡើងសីតុណ្ហភាព ៣អង្សាសេ ពីលើកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម នៅមុនដំណាច់សតវត្សរ៍នេះ ។
លោក Celeste Saulo គឺជាអគ្គលេខាធិការអង្គការ WMO បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ជាថ្មីម្តងទៀត ដែលពួកយើងប្រកាសអាសន្នកម្រិតពណ៌ក្រហមសម្រាប់ភពផែនដី ។
គួរឲ្យដឹងថា បម្រែបម្រួលអាកាសធាតុ បង្កឡើងដោយសារចំហេះប្រេងឥន្ធនៈហ្វូស៊ីល រួមជាមួយនឹងការកើតមានឡើងបាតុភូតធម្មជាតិអែល នីញ៉ូ បានជំរុញឲ្យពិភពលោកក្លាយជាដែនដីជាប់កំណត់ត្រាកាលពីឆ្នាំ ២០២៣ ។
លោក Saulo និយាយថា ទិន្នន័យបង្ហាញថា រយៈពេល ៨ខែដំបូងក្នុងឆ្នាំ ២០២៤ មានអាកាសធាតុក្តៅបំផុតជាប់កំណត់ត្រា ហើយមាននូវឱកាស ៨០ភាគរយ ថាយ៉ាងហោចណាស់ ១ឆ្នាំក្នុងចំណោមរយៈពេល ៥ឆ្នាំបន្ទាប់ នឹងមានសីតុណ្ហភាពជាមធ្យមលើសពី ១,៥អង្សាសេ ពីលើកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម ៕