បាល់ទាត់​ពិភពលោក ២០២៦ នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​ប្រជាជន​អាមេរិក ៣៥០​លាន​នាក់​

2021/09/24 06:18:44 pm        97

បាល់ទាត់៖ ប្រតិភូ​មន្ត្រី​សហព័ន្ធ​បាល់ទាត់​ពិភពលោក បន្ត​ដំណើរ​ទស្សនៈ​កិច្ច​ពិនិត្យ​កន្លែង​ប្រកួត​ទូទាំង​អាមេរិក ដោយ​ប៉ុន្មាន​ថ្ងៃ​មកនេះ​នៅ​ហ្វី​ឡា​ដែល​ហ្វៀ ខណៈ​ដំណើរ​ការ​ជ្រើស​រើស​ក្រុង​ម្ចាស់ផ្ទះ​កំពុង​ដំណើរការ​។​

​ដំណើរ​ទស្សនៈ​កិច្ច​ ៨​ក្រុង​ចាប់ផ្ដើម​កាលពី​សប្តាហ៍​មុន ដោយ​ចេញដំណើរ​ពី​ទីក្រុង​បូ​ស្តុ​ន​នឹង​បញ្ចប់​នៅ​ទីក្រុង​ម៉ា​យ​អា​មី​ថ្ងៃ​ព្រហស្បតិ៍​​។​ លោក Victor Montagliani ប្រធាន​សហព័ន្ធ​បាល់ទាត់​តំបន់​អាមេរិក និង​កា​រ៉ា​អ៊ី​ប និង​ជា​អនុប្រធាន​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​លើក​ឡើង​ថា ការពិត មិន​ថា​ទីក្រុង​ធំ រឺ​តូច​នោះ​ទេ បាល់ទាត់​ពិភពលោក​ដល់​ទីណា​ចាប់អារម្មណ៍​ដល់​ទី​នោះ ពិសេស​នឹង​ទាក់ទាញ​ជនជាតិ​អាមេរិក ៣៥០​លាន​នាក់​ដែល​រស់នៅក្នុង​ប្រទេស​នេះ​។​ ​លោក Colin Smith ប្រធាន​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត និង​ព្រឹត្តិការណ៍​បញ្ជាក់​ដែរ​ថា បាល់ទាត់​ពិភពលោក​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​ពិភពលោក ហើយ​ការ​ចុះ​ពិនិត្យ​ទីក្រុង​នា​ពេលនេះ ដោយ​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ គ្រប់​វិស័យ ដើម្បីឱ្យ​ដឹងថា​ តើ​ទីក្រុងហ្វី​ឡា​ដែល​ហ្វៀទទួល​បាល់ទាត់​ពិភពលោក​យ៉ាងម៉េច ពេលដែល​ត្រូវ​សម្រេច​។​

​លោក Victor Montagliani បន្ថែមទៀតថា យើង​ពិតជា​មានការ​លំបាក​ក្នុងការ​សម្រេចចិត្ត តែ​យ៉ាងណា​ជឿជាក់​លើ​សមត្ថភាព​ទីក្រុង​នីមួយៗ​ក្នុងការ​រៀបចំ​។​ ​សូម​ជម្រាបជូន​ថា ​ក្រុមការងារ FIFA នឹង​បន្តដំណើរ​ពិ​និត្យនៅ​ខែតុលា​តំបន់ឆ្នេរ​ភាគ​ខាងលិច​អាមេរិក មុន​ចេញទៅ​ប្រទេស​ម្ចាស់ផ្ទះ​ ២​ទៀត ម៉ិចស៊ិក និង​កាណាដា​ខែវិច្ឆិកា​។ បាល់ទាត់​ពិភពលោក​២០២៦ នឹងមាន​ ៤៨​ក្រុម​ចូលរួម​ប្រកួត​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm