ឯកឧត្តម សុខ សុក្រឹត្យា ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីថៃ

2021/09/24 06:22:28 pm        343

ភ្នំពេញ ៖ នៅវិមានរដ្ឋាភិបាលថៃ កាលពីថ្ងៃទី២៣ ខែកញ្ញា ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារមួយចំនួនជាមួយលោកមបណ្ឌិត Anucha Nakasai រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីថៃ។

ក្នុងឱកាសនៃជំនួបនោះឯកឧត្តម សុខ សុក្រឹត្យា បានជម្រាបជូនលោក Anucha Nakasai អំពីការ​ដឹកនាំ​ប្រកបដោយគតិបណ្ឌិត​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច-សង្គម ជាពិសេសការកសាងខឿន​សុខុមាលភាព​យ៉ាងរឹងមាំជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជាជាដើម។

ឯកឧត្តម ក៏បានជំរាបផងដែរអំពីចាក់វ៉ាក់សាំងកូវីដ-១៩នៅប្រទេសកម្ពុជា​ ដោយគិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៤៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និង​លើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំមាន ៨៨,៣៣%ធៀប​ជាមួយចំនួន​ប្រជាជន​គោលដៅ ១,៩៦៦,៩៣១នាក់ និងលើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៤៧,៦១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២នាក់។

ក្នុងនោះ ឯកឧត្តម​ បានរំលឹកអំពីចំណងមិត្តភាពកម្ពុជា-ថៃ ​និងជម្រាបជូនថា កម្ពុជា​មានកម្លាំង​ពលកម្ម​គ្រប់គ្រាន់ និងមានសុវត្ថិភាពខ្ពស់ សម្រាប់បំពេញតម្រូវការនៅតាមរោងចក្រ សហគ្រាស​នានា​នៅប្រទេសថៃផងដែរ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក Anucha Nakasai រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី​នៃព្រះរាជា​ណា​ចក្រថៃ បានសម្តែងការ​ស្វាគមន៍​យ៉ាងកក់ក្តៅ​ចំពោះដំណើរទស្សនកិច្ច​នៅប្រទេសថៃរបស់ លោកបណ្ឌិត សុខ សុក្រឹត្យា តំណាង​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ ព្រមទាំងបានអបអរសាទរជោគជ័យ​ក្នុងការ​គ្រប់គ្រង​កូវីដ-១៩ នៅកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំប្រទេស​ឲ្យទទួល​​បាន​សុខ​សន្តិភាព​ពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស​របស់កម្ពុជា​ក្រោមការដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន ។

ឯកឧត្តមរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីថៃ បានសន្យាថា នឹងបន្តពង្រឹង និងជំរុញកិច្ច​សហប្រតិបត្តិការ​លើវិស័យសំខាន់ៗ ដែលភាគីកម្ពុជា​បានស្នើឡើងខាងលើ​ឲ្យ​​ទទួល​បានជោគជ័យ។

បន្ទាប់ពីបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងយល់អំពីគ្នាទៅវិញទៅមកប្រកបដោយភាព​ស្និទ្ធស្នាល​ភាគីទាំងពីរបានប្តេជ្ញាបន្តរក្សាចំណងមិត្តភាពកម្ពុជា-ថៃដែលមានភាព​ចាស់ទុំជាង៧១ឆ្នាំ មកហើយនេះឲ្យកាន់តែស្អិតរមួត និងបន្ត​រឹតចំណង​សាមគ្គី​ភាពល្អរវាងគ្នា និងគ្នាតទៅអនាគត៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm