យោធភូមិភាគ៥ ត្រៀមកម្លាំងជិត២០០០នាក់ ដើម្បីចុះជួយពលរដ្ឋរងគ្រោះទឹកជំនន់

2024/09/19 05:25:09 pm        147

នាយទាហា នាយទាហានរង និងពលទាហានប្រមាណជិត ២០០០នាក់​នៅ​ក្នុង​តំបន់​យោធភូមិ​ភាគទី៥​ បានត្រៀមកម្លាំង និងមធ្យោបាយរួចជាស្រេច ដើម្បីចុះអន្តរាគមន៍​ជួយ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ជួប​ករណីទឹកជំនន់។

ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈតេលេក្រាម នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ឧត្តម​សេនីយ៍​ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បាន លើក​ឡើង​ថា ស្របពេលគ្រោះទឹកជំនន់បានកំពុងវាយប្រហារនៅប្រទេសជិតខាងរបស់កម្ពុជា ហើយ​ក៏​ទទួល​បាន​បទបញ្ជាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យកងកម្លាំង​ប្រដាប់​អាវុធ​គ្រប់ប្រភេទ ត្រៀមខ្លួនចុះអន្តរាគមន៍​ជួយបងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​នោះ នាពេលនេះតំបន់យោធភូមិភាគទី៥ ដែលមានខេត្តបាត់ដំបង ពោធិសាត់ ប៉ៃលិន និង​ខេត្ត​បន្ទាយមានជ័យនោះបានត្រៀមកម្លាំងរួចរាល់ហើយ ថែមទាំង សម្ភារៈជាច្រើនទៀតផងដែរ។

លោកឧត្តមសេនីយ៍ សេង ធារិន បានបញ្ជាក់ថា«យោធភូមិភាគទី៥ បានត្រៀមកម្លាំង ចំនួន ១៧០០​នាក់ មធ្យោបាយ សង្រ្គោះជាច្រើនទៀតដូចជា ទូក កាណូត រថយន្ត និង។ល។»។

សូមបញ្ជាក់ថា យោធភូមិភាគទី៥តែងតែចេញបទបញ្ជាជាប្រចាំ មិនថាយប់ឬថ្ងៃនោះទេ ពោល​គឺ​ប្រុង​ប្រៀប​កម្លាំងគ្រប់ពេលជានិច្ច ក្នុងការចុះជួយស​ង្រ្គោះបង​ប្អូន​ប្រជាពលរ​ដ្ឋ​លើ​គ្រប់​បញ្ហា​ទាំង​អស់ ជាពិសេសទាក់ទងនឹងទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ និងអគ្គិភ័យ និងគ្រោះ​ធម្មជាតិ​ផ្សេង​ៗ​ទៀត​ជាដើម។ ជាក់ស្តែងនាពេលកន្លងមកនេះកងកម្លាំងនៃយោធភូមិភាគទី៥ បានចុះ​ជួយ​អន្តរាគមន៍ភ្លាមៗ ពន្លត់ភ្លើងឆេះព្រៃ ឆេះផ្ទះពលរដ្ឋ ករណីគ្រោះរាំងស្ងួត និងផ្ទះ​ពលរដ្ឋ​រំលំ​ដោយ​ខ្យល់​កន្ត្រាក់ជាដើម៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        239
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        235

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm