ស្ថាប័នសន្តិសុខកោះតៃវ៉ាន់ យកចិត្តទុកដាក់ខ្លាំងចំពោះការផ្ទុះឧបករណ៍ទាក់ទងនៅលីបង់

2024/09/19 06:51:29 pm        149

ប្រមុខអាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយថា ក្រុមសន្តិសុខជាតិរបស់កោះ កំពុង «យកចិត្តទុកដាក់យ៉ាងខ្លាំង» ចំពោះហេតុកាណ៍បំផ្ទុះឧបករណ៍ទាក់ទងរាប់ពាន់គ្រឿង សំដៅទៅលើក្រុមហេសបូឡា ក្នុងប្រទេសលីបង់។

ក្រុមហ៊ុន ហ្គូល អាប៉ូឡូ (Gold Apollo) ដែលមានមូលដ្ឋាននៅតៃវ៉ាន់ និយាយថា ខ្លួនមិនបានផលិតឧបករណ៍ដែលប្រើក្នុងការវាយប្រហារនោះទេ ហើយថាឧបករណ៍ទាំងនោះត្រូវបានផលិតដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងប៊ុយដាប៉ែស ដែលមានអាជ្ញាប័ណ្ណប្រើប្រាស់ម៉ាកសញ្ញារបស់ខ្លួន។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងតៃប៉ិ ប្រមុខអាជ្ញាធរការពារជាតិតៃវ៉ាន់ លោក វែលលីងតុន ខូ (Wellington Koo) បាននិយាយកាលពីថ្ងៃពុធ នៅក្នុងការអត្ថាធិប្បាយដែលចេញផ្សាយថ្ងៃព្រហស្បតិ៍ (១៩ កញ្ញា) នេះថា រដ្ឋាភិបាលកំពុងឃ្លាំមើលការវិវឌ្ឍយ៉ាងដិតដល់។

ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ បានប្តេជ្ញាសងសឹកអ៊ីស្រាអែល ខណៈអ៊ីស្រាអែលមិនបានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះពីរថ្ងៃដែលបានសម្លាប់មនុស្សរាប់សិបនាក់ និងរាប់ពាន់នាក់រងរបួសនេះឡើយ។ ភាគីទាំងពីរបានធ្វើសង្គ្រាមឆ្លងដែនចាប់តាំងពីជម្លោះតំបន់ហ្កាហ្សា បានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុនមក។

អ៊ីស្រាអែល ក៏ដូចជាប្រទេសភាគច្រើនដែរ មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ ដែលត្រូវចិនអះអាងសិទ្ធិនេះទេ ប៉ុន្តែភាគីទាំងពីររក្សាស្ថានទូតតាមជាក់ស្ដែង និងមានទំនាក់ទំនងជិតស្និទ្ធ ប៉ុន្តែមិនផ្លូវការ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        63
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        54
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm