NEA មានតម្រូវកម្លាំងពលកម្មជាង ៣ម៉ឺននាក់ចូលបម្រើការងារតាមក្រុមហ៊ុន និងសហគា្រស​នៅភ្នំពេញ និងបណ្ដាខេត្ត

2024/09/19 07:02:53 pm        170

មណ្ឌលការងាររាជធានីភ្នំពេញ (NEA) បានឱ្យដឹងថា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ បណ្ដា​ក្រុមហ៊ុន និងសហគ្រាសនានា នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន មានតម្រូវ​ការ​បុគ្គលិក​ជាង ៣ម៉ឺននាក់ ខណៈវេទិកាការងារប្រចាំសប្តាហ៍ ថ្ងៃទី១៩ ខែកញ្ញានេះ មានក្រុម​ហ៊ុន​សហគ្រាស​ចំនួន៨ កំពុងជ្រើសរើស​បុគ្គលិក​ចូលបម្រើ​បន្ទាន់ចំនួន​ជិត​៣០០នាក់ផងដែរ។

លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ថ្លែងប្រាប់ BTV ថា សម្រាប់​គោលដៅ​រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង គឺមានតម្រូវបុគ្គលិក កម្មករ​និយោជិកជាង៣ម៉ឺននាក់ ហើយនៅក្នុងវេទិកាការងារសម្រាប់សប្តាហ៍ទី៣ នៃខែកញ្ញានេះ គឺមាន​ក្រុមហ៊ុនសហគ្រាសចំនួន៨ នាំគ្នាមកចាំទទួលប្រវត្តិរូបសង្ខេប បើកការសម្ភាសន៍ភ្លាម និងផ្តល់​ឱកាស​ការងារភ្លាមៗចំនួនជិត៣០០នាក់ ។

សម្រាប់ការងារទំនេរ នៅតាមក្រុមហ៊ុនសហគ្រាសនានា​ទៀតដែលកំពុងមាន​តម្រូវការបុគ្គលិក​ប្រមាណ​៣ម៉ឺននាក់ទៀតនោះ លោក ឆោម សុខឿន បានស្នើឲ្យយុវជននានា ដែលកំពុង​មាន​តម្រូវ​ការការងារធ្វើ និងចង់ផ្លាស់ប្តូរការងារ គឺអាចដាក់ពាក្យ​ឬដាក់ប្រវត្តិរូប​សង្ខេប​ខ្លួនស្នើ​សុំ​ការងារ មកមជ្ឈមណ្ឌលការងាររាជធានី ដើម្បីរងចាំសម្ភាសន៍ និងការទទួលបាន​ឱកាសទាំង​នោះ។

បណ្តាយុវជន និងសិស្សនិស្សិត ដែលបានទៅដាក់ពាក្យរកការងារពេញការចិត្ត​ចំពោះវេទិកា​ការងារ​ប្រចាំសប្តាហ៍នេះ ដោយសារវេទិកានេះ គឺដាក់ពាក្យភ្លាម ទទួលបានការសំភាសន៍ភ្លាម ហើយ​រងចាំលទ្ធផលយ៉ាងយូរមួយថ្ងៃពីក្រុមហ៊ុន ដែលជួបសម្ភាសន៍។

បើយោងរបាយការណ៍ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅក្នុងខែកញ្ញាឆ្នាំ២០២៤នេះ ទូទាំង​ប្រទេស​មានក្រុមហ៊ុន សហគ្រាស រោងចក្រ បានដាក់សំណើរទៅតាមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីខេត្តទាំង២៥ ជ្រើសរើសបុគ្គលិក កម្មនិយោជិក មានជំនាញ និងមិនមានជំនាញចំនួនសរុបប្រមាណជិត ៥ម៉ឺន៥០០០នាក់៕ អត្ថបទ៖ ស៊ុ សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        77
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm