លោក Erdogan៖ ទួរគី នឹងពង្រឹងទំនាក់ទំនងជាមួយលោកខាងកើត ខណៈប្រឈមមុខជាមួយលោកខាងលិច

2024/09/19 07:14:32 pm        128

ប្រធានាធិបតី លោក Tayyip Erdogan បាននិយាយកាលពីថ្ងៃពុធថា ប្រទេសទួរគី នឹងមិនបញ្ឈប់ការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយលោកខាងកើតនោះទេ រួមទាំងក្រុមប្រទេសប្រ៊ីក(BRICS) និងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ទោះបីជាខ្លួននៅបន្តប្រឈមមុខជាប្រទេសលោកខាងលិច ក៏ដោយ។

ប្រទេសទួរគី ដែលជាសមាជិកសម្ព័ន្ធយោធាណាតូផងដែរនោះ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយក្រុមប្រទេសប្រ៊ីក(BRICS) និងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ដែលក្រុមទាំងពីររួមមានទាំងប្រទេសចិន និងរុស្ស៊ី។

ការប្រកាសនេះបានធ្វើឱ្យមានការព្រួយបារម្ភដល់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលថាប្រទេសទួរគី អាចនឹងងាកចេញពីទិសដៅភូមិសាស្ត្រនយោបាយរបស់លោកខាងលិចជាប្រពៃណី ទោះបីជាមានការច្រានចោល ម្តងហើយម្តងទៀតពីទីក្រុងអង់ការ៉ា ក៏ដោយ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងអង់ការ៉ា លោក Erdogan បាននិយាយថា ការជជែកដេញដោលលើ «ការផ្លាស់ប្តូរអ័ក្ស» គឺគ្មានហេតុផល ប៉ុន្តែប្រទេសទួរគី ត្រូវសម្របខ្លួនទៅនឹង «មជ្ឈមណ្ឌលថាមពល» ថ្មី ដែលបង្កើតនៅក្នុងវិស័យសេដ្ឋកិច្ច ផលិតកម្ម និងបច្ចេកវិទ្យា។

ក្រុមប្រទេសប្រ៊ីក(BRICS) រួមមាន ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង អេត្យូពី អ៊ីរ៉ង់ អេហ្ស៊ីប និងប្រទេសអារ៉ាប់រួម។ ជាពិសេស ប្រទេសចិន និងរុស្ស៊ី ចង់ពង្រីកក្រុមបន្ថែមទៀត ខណៈពួកគេស្វែងរកការទប់ទល់ទៅនឹងឥទ្ធិពលសេដ្ឋកិច្ចរបស់លោកខាងលិច។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm