ខេត្តមណ្ឌលគិរីនៅតែជាជម្រើសសម្រាកលំហែរកាយរបស់អ្នកទេសចរក្នុងរដូវកាលភ្ជុំបិណ្ឌ

2021/09/24 12:01:10 pm        361

មណ្ឌលគិរី ៖ សម្រស់ធម្មជាតិរបស់ខេត្តមណ្ឌលគិរី ដែលគ្របដណ្ដប់ទៅដោយវាលស្មៅពណ៌បៃតង ប្រជុំភ្នំតូចធំ ខ្យល់អាកាសល្អបរិសុទ្ធ បានក្លាយជាជម្រើសលំហែរកាយដ៏ទាក់ទាញរបស់អ្នកទេសចរ បើទោះបីស្ថិតក្នុងអំឡុងពេលជំងឺកូវីដ១៩ កំពុងរាតត្បាតយ៉ាងណាក្ដី ។

នៅថ្ងៃទី២៤ កញ្ញានេះ ក្រុងសែនមនោរម្យ ចាប់ផ្ដើមមានអ្នកដំណើរជាច្រើនចូលមកដល់ និង​បានធ្វើឲ្យខេត្តមណ្ឌលគិរី មានភាពអ៊ូអរមួយកម្រិតផងដែរ ។

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានឲ្យដឹងដែរថា មួយរយៈចុង​ក្រោយ​នេះ មណ្ឌលគិរីនៅតែជាគោលដៅ​កម្សាន្តមួយយ៉ាងល្អរបស់អ្នកទេសចរ និងមានភ្ញៀវមកលេង​ច្រើនបើធៀបក្នុងអំឡុងពេលកូវីដ១៩នេះ ដោយក្នុងមួយសប្ដាហ៍អាចមានភ្ញៀវជាង១០០០នាក់ មកលេងកម្សាន្តជាប្រចាំ ។

លោក​បាន​បន្តថា សម្រាប់​រមណីយដ្ឋាន​ទេសចរណ៍នានា ថ្នាក់ដឹកនាំមិនទាន់មាន​គោលការណ៍​ឲ្យ​បើកដំណើរ​នោះទេ ប៉ុន្តែមន្ត្រីជំនាញបានធ្វើការចុះទៅវាយតម្លៃ​លើអាជីវកម្ម​ទេសចរណ៍​ផ្សេងៗ​ក្នុងខេត្ត ដូចជាភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ អំពីបញ្ហាអនាម័យ​និងការអនុវត្តវិធាន​ការ​សុខាភិបាល បង្កាការពារជំងឺកូវីដ១៩ ​ហើយសង្កេតឃើញថា អាជីវកម្មទាំងអស់បានអនុវត្តល្អ​ប្រសើររហូត៨០%ទៅ៩០% ។

លោក ងិន សុវិមាន បញ្ជាក់ថា ទោះស្ថិតក្នុងបរិបទនេះ តែវិស័យទេសចរណ៍នៅតែអភិវឌ្ឍន៍​ទៅ​មុខរហូត ដោយគិតត្រឹមពេលនេះ មានការ​សាង់សងផ្ទះសំណាក់ សណ្ឋាគារ រីសត បន្ថែម រហូតដល់ជាង១៥០០បន្ទប់ហើយ​ ដើម្បីត្រៀមទទួលអ្នកទេសចរនៅពេល ប្រទេសកម្ពុជា បើក​ដំណើរការវិស័យនានាជាធម្មតាវិញ ។

លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី បានបញ្ជាក់ថា នៅព្រឹកនេះលោក​បានជូនដំណឹងទៅគ្រប់វត្តអារាម ​ឲ្យមានការផ្អាកពិធីបុណ្យកាន់បិណ្ឌ តាមសេចក្ដីសម្រេចរបស់រាជ​រដ្ឋាភិបាល ហើយព្រឹកនេះដែរ ឯកឧត្ដមអភិបាលខេត្តមណ្ឌលគិរី ក៏បានមានប្រសាសន៍​ឲ្យតាម​វត្តអារាម ទទួល​តែ​ទេយ្យទាន​របស់ពុទ្ធបរិស័ទ ​និងត្រូវមានមនុស្សតិចបំផុត ​មិនឲ្យជួបជុំធំដាច់ខាត ៕

អត្ថបទ ៖ អ៊ិត ភីរុណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm