ព័រទុយហ្គាល់ ប្រកាសពីស្ថានភាពគ្រោះមហន្តរាយ ខណៈចំហេះព្រៃរាលដាលខ្លាំងសម្លាប់មនុស្ស៧នាក់

2024/09/19 07:34:24 pm        104

ចំហេះព្រៃយ៉ាងធ្ងន់ធ្ងរជាង១០០កន្លែងនៅភាគខាងជើងប្រទេសព័រទុយហ្គាល់នៅតែបង្ខំឲ្យក្រុមអ្នកពន្លត់អគ្គិភ័យរាប់ពាន់នាក់ប្រឹងប្រែងទប់ទល់កាលពីថ្ងៃពុធសប្ដាហ៍នេះ ខណៈអ្នកស្លាប់បានកើនឡើងដល់៧ នាក់រួមទាំងអ្នកពន្លត់អគ្គិភ័យ៣នាក់ ចាប់តាំងពីភ្លើងឆេះព្រៃដ៏ធំបំផុតមិនធ្លាប់មានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានឆេះរាលដាលគ្រប់គ្រងលែងបានកាលពីចុងសប្តាហ៍។     

នាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក ល្វីស ម៉ុនតេណេក្រូ (Luís Montenegro) បានប្រកាសពីស្ថានភាពគ្រោះមហន្តរាយសម្រាប់តំបន់ដែលរងគ្រោះខ្លាំងបំផុតកាលពីល្ងាចថ្ងៃអង្គារ ដោយអំពាវនាវឱ្យមានការដាក់ពង្រាយកម្លាំងពន្លត់អគ្គិភ័យ និងមន្ត្រីរដ្ឋការបន្ថែមទៀត។ 

លោកក៏បានអំពាវនាវឱ្យនគរបាលស៊ើបអង្កេត បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេឡើងវិញ ដើម្បីស្វែងរកអ្នកដែលបានបង្កឲ្យមានចំហេះព្រៃនេះ និងសន្យាជួយដល់អ្នកដែលបានបាត់បង់ផ្ទះសម្បែង ឬត្រូវបានជម្លៀសចេញ។    

លោកបានប្រាប់ប្រជាជាតិនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា យើងដឹងច្បាស់ថាពេលវេលាដ៏លំបាកទាំងនេះមិនទាន់ចប់នៅឡើយទេ ។ យើងត្រូវបន្តផ្តល់អ្វីៗគ្រប់យ៉ាងដែលយើងមាន ហើយសុំជំនួយពីដៃគូ និងមិត្តភក្តិរបស់យើង ដើម្បីយើងអាចពង្រឹងការការពារប្រជាជន និងទ្រព្យសម្បត្តិរបស់យើងបាន។ 

ស្ថានភាពក្តៅ និងស្ងួតខ្លាំង ជាកត្តាដើមចមឲ្យមានភ្លើងឆេះព្រៃនៅប្រទេសព័រទុយហ្គាល់ ស្របពេលមានទឹកជំនន់នៅអឺរ៉ុបកណ្តាល និងខាងកើត។ សហភាពអ៊ឺរ៉ុបបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា បាតុភូតអាកាសធាតុធ្ងន់ធ្ងរបង្កឡើងដោយកម្មភាពរបស់មនុស្សដែលនៅតែបន្ត គឺជាភស្តុតាងនៃការបំផ្លិចបំផ្លាញអាសកាធាតុ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        98
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        88
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm