កម្ពុជាទទួលបានការគាំទ្រពេញទំហឹងពីប្រទេសជាសមាជិកក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភព លោកមួយដែលគ្មានមីន​

2024/09/19 10:06:10 pm        114

ប្រទេសស្វីស) ៖ ប្រទេសជាសមាជិកបានប្រកាសគាំទ្រកម្ពុជា ក្នុងខណះដែលឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានដឹកនាំកិច្ចប្រជុំត្រៀមលើកទី២ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅក្នុងទីស្នាក់ការអង្គការ សហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយលើក យកប្រធានបទចំនួន៩មកជជែកពិភាក្សាគ្នាសម្រាប់កិច្ច ប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។

កិច្ចប្រជុំពេញអង្គ ពិភាក្សាទៅលើប្រធានបទចំនួន៩ នេះរួមមាន ១.សេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំ ២. អនុម័តរបៀបវារៈកិច្ចប្រជុំត្រៀមលើកទី២ ៣.ការរៀបចំការងារសម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ៤.ការផ្លាស់ប្តូរទស្សនវិស័យលើឯកសារចំនួន៤ដែលត្រូវអនុម័តក្នុងកិច្ច ប្រជុំកំពូលសៀមរាប-អង្គរ (សេចក្តីព្រាងការពិនិត្យឡើង វិញនៃប្រតិបត្តិការ និងលក្ខន្តិកៈនានានៃអនុសញ្ញា ២០២៤-២០២៩, សេចក្តីព្រាងផែនការសកម្មភាពសៀមរាប-អង្គរ, សេចក្តីស្នើកិច្ចប្រជុំនានានិងយន្តការសម្រាប់ក្រោយកិច្ចប្រជុំកំពូលសៀមរាប-អង្គរ, សេចក្តីព្រាងធាតុផ្សំនានាសម្រាប់សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរស្តីពីពិភពលោកមួយគ្មានមីន) ៥.ការធ្វើបច្ចុប្បន្នភាពស្តីពីការរៀបចំផែនការសកម្មភាពរបស់អង្គភាពគាំទ្រការអនុវត្តអនុសញ្ញា (ISU) និងផែនការថវិកា ២០២៥-២០២៩ ៦.ការធ្វើបច្ចុប្បន្នភាពស្តីពីការងារភស្តុភា និងរដ្ឋបាល ៧.ស្ថានភាពនៃការរួមចំណែកក្នុងការវាយតម្លៃសម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ៨.ការងារផ្សេងៗ ៩.ការពិចារណា និងការអនុម័តរបាយការណ៍នីតិវិធីសម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ។

ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំនូវកម្មវិធីទាំងស្រុងនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៅខែវិច្ឆិកា ឆ្នាំ២០២៤ គឺចាប់ពីថ្ងៃអាទិត្យ ទី២៤-ការដើរជាក្បួនពីមុខប្រាសាទអង្គរវត្ត ការទស្សនកិច្ចនៅសារមន្ទីរសន្តិភាពសកម្មភាពមីន និងពិធីលៀងសាយភោជន៍ជូនប្រតិភូនៅមុខប្រាសាទបាយ័ន ថ្ងៃទី២៧-ទស្សនកិច្ចប្រាសាទអង្គរវត្ត និងពីថ្ងៃទី២៥-២៩-កិច្ចប្រជុំពេញអង្គនិងការប្រជុំតាមព្រឹត្តិការណ៍អម រួមដោយការតាំងពិព័រណ៍នៅទីធ្លាខាងមុខសាលប្រជុំ។

 ជាលទ្ធផល ប្រទេសនានាដែលចូលរួមយោបល់ក្នុងអង្គ ប្រជុំ បានលើកឡើងពីការគាំទ្រទាំងស្រុងចំពោះប្រទេសកម្ពុជា ដែលរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ៕

អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        160
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm