កម្ពុជា-ម៉ាឡេស៊ី ដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែន ដែលផ្តល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់

2024/09/19 10:18:38 pm        88

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារកណ្តាលម៉ាឡេស៊ី (BNM) ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លង ដែន តាមឃ្យូអរកូត (QR Code) រវាងប្រទេសទាំងពីរ ដើម្បីផ្តល់ការទូទាត់ជូនប្រជាពលរដ្ឋ មានភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ តាមរយ ប្រព័ន្ធទូទាត់បែបឌីជីថល។

​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងការដាក់ឱ្យដំណើរការជាផ្លូវការ គម្រោង ទូទាត់ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤ នេះថា នេះគឺជាសមិទ្ធផលដ៏ សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងធនាគារកណ្តាលទាំងពីរ និងដៃគូសហការនៃប្រទេសទាំងពីរផងដែរ។ គម្រោងទូទាត់ឆ្លងដែននេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងបរិយាបន្នហិរញ្ញវត្ថុ នៃប្រទេសទាំងពីរ ដែលបង្ហាញពីជំហានដ៏សំខាន់មួយ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន លើការតភ្ជាប់ប្រព័ន្ធទូទាត់រាយ ដែលមានភាពរហ័ស ប្រសិទ្ធភាព និងសុវត្ថិភាព និងដែលត្រូវបានតភ្ជាប់ទូទាំងតំបន់។

លោកជំទាវបណ្ឌិត លើកឡើងបន្តថា ការតភ្ជាប់គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ សម្រេចទៅបានដោយមានកិច្ច សហប្រតិបត្តិការយ៉ាងរឹងមាំ ពីសំណាក់ដៃគូសំខាន់ៗនៃប្រទេសទាំងពីររួមមាន៖ ប្រព័ន្ធទូទាត់បាគង របស់ធនាគារជាតិនៃកម្ពុជា និង Payment Network Malaysia (PayNet) និងធនាគារមេយប៊ែង ដែលជាធនាគារប្រតិបត្តិការ។ ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុឈាន មុខគេមួយក្នុងតំបន់ ធនាគារមេយប៊ែង ត្រូវបានផ្តល់ទំនុកចិត្តជាធនាគារប្រតិបត្តិការ សម្រាប់កិច្ចសហការតភ្ជាប់ប្រព័ន្ធទូទាត់ រវាង កម្ពុជានិងម៉ាឡេស៊ី។ ការផ្តល់សេវាទូទាត់ឆ្លងប្រទេសនេះ គឺជាផ្នែកមួយនៃការបន្តប្តេជ្ញាចិត្ត របស់ធនាគារមេយប៊ែង ក្នុងការពង្រីក សេវាកម្មហិរញ្ញវត្ថុឆ្លងដែន ដើម្បីផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ តាមរយៈប្រព័ន្ធទូទាត់បែបឌីជីថលរបស់ ធនាគារ។

នៅក្នុងពិធីនេះដែរ, លោក Dato’ Khairussaleh Ramli ប្រធាន និងនាយកប្រតិបត្តិនៃសម្ព័ន្ធធនាគារមេយប៊ែង មាន ប្រសាសន៍ថា៖ តាមរយៈនៃការតភ្ជាប់គម្រោងទូទាត់ឆ្លងដែននេះ នឹងពង្រីកវិសាលភាពនៃសេវាកម្មទូទាត់ឆ្លងប្រទេស របស់ធនាគារ មេយប៊ែង ហើយក៏នឹងរួមចំណែកដល់ការសម្រេចបាននូវទំនើបកម្មក៏ដូចជា ការអភិវឌ្ឍកាន់តែរីកចម្រើន នៅក្នុងតំបន់អាស៊ាន។ គំនិត ផ្តួចផ្តើមនេះក៏ស្របតាមយុទ្ធសាស្ត្រ M25+ ក្នុងការពង្រឹងវត្តមានរបស់ធនាគារមេយប៊ែងនៅក្នុងតំបន់ ដោយផ្តល់នូវដំណោះស្រាយ អាជីវកម្ម និងសេវាកម្មដែលមានភាពខុសប្លែកពីគេ ជូនដល់អតិថិជនរបស់យើង។ ទាំងនេះបានឆ្លុះបញ្ចាំងពីទំនើបកម្ម នៃប្រព័ន្ធបច្ចេក វិទ្យា របស់ធនាគារមេយប៊ែង នៅគ្រប់បណ្តាប្រទេសជាគោលដៅសំខាន់។

ប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី ជាសមិទ្ធផលក្រោមកិច្ចសហប្រតិបត្តិការដ៏រឹង មាំ ក្នុងដំណើរឆ្ពោះទៅរកការទូទាត់ឆ្លងដែនដ៏រលូន រវាងប្រទេសទាំងពីរនេះ ដែលចាប់ផ្តើមនៅឆ្នាំ២០២១។ នៅពេលធនាគារជាតិ នៃកម្ពុជា និងធនាគារមេយប៊ែង បានដាក់សម្ពោធឱ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងដែនដំបូងគេបង្អស់ រវាងព្រះរាជាណាចក្រកម្ពុជា និង ប្រទេសម៉ាឡេស៊ី ដោយតភ្ជាប់ប្រព័ន្ធធនាគារមេយប៊ែង ទៅនឹងប្រព័ន្ធបាគង។ បន្ទាប់មកនៅដើមឆ្នាំ ២០២៤ នេះ ធនាគារជាតិនៃ កម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ដោយផ្តោតទៅលើការតភ្ជាប់ការទូទាត់ឆ្លងដែន រវាងប្រទេសទាំងពីរ ឱ្យកាន់តែងាយស្រួល សុវត្ថិភាព ឆាប់រហ័ស និងតម្លៃសមរម្យ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        448
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        482
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        623

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm