អ្នកការទូត៖ អាមេរិក យល់ខុស បើខ្លួនគិតថា ជម្លោះនុយក្លេអ៊ែរ នឹងប៉ះពាល់ដល់រុស្ស៊ីនិងអឺរ៉ុបតែប៉ុណ្ណោះ

2024/09/19 10:25:26 pm        64

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក អាណាតូលី អាន់តូនូវ (Anatoly Antonov) បាននិយាយថា យោធាអាមេរិក មានកំហុស ដោយគិតថា ជម្លោះនុយក្លេអ៊ែរ នឹងប៉ះពាល់ដល់ប្រទេសរុស្ស៊ី និងអឺរ៉ុបតែប៉ុណ្ណោះ។

អ្នកការទូតរូបនេះ បានថ្លែថា៖«ជារឿយៗ ពួកគេត្រូវបានគេស្តីបន្ទោសចំពោះការប្រើប្រាស់វោហាស័ព្ទ   នុយក្លេអ៊ែរ នៅពេលដែលពួកគេ ពិភាក្សាអំពីភាពឆ្លាតវៃរបស់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក និងអាកប្បកិរិយា «ឈ្លានពាន» របស់យើងនោះ។ ក្នុងបរិបទនេះ ខ្ញុំមិនអាចជួយបាន ក្រៅពីការលើកឡើងពីគំនិតផ្តួចផ្តើមរបស់មន្ទីរបញ្ចកោណ ដែលចេញផ្សាយជាសាធារណៈ ដើម្បីសិក្សាពីផលវិបាកនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរសម្រាប់ការអភិវឌ្ឍកសិកម្មនៅអឺរ៉ុបខាងកើត រួមទាំងរុស្ស៊ីផងដែរ»។ 

លោកបានបន្តថា៖ «ដោយសារប្រជាជនអាមេរិកជឿថា ការងារនេះ ពាក់ព័ន្ធនឹងការយកគំរូតាមស្ថានភាពនៃសង្គ្រាមនុយក្លេអ៊ែរសកលដែលនឹងបង្កឲ្យមានការបំផ្លិចបំផ្លាញដល់ដីសម្រាប់ធ្វើកសិកម្មតែប៉ុណ្ណោះ»។

យោងតាមលោក អាន់តូនូវ ស្ថានភាពស្រដៀងគ្នានេះ ត្រូវបានគេយកគំរូតាមសម័យសង្គ្រាមត្រជាក់ផង  ដែរ។ លោកបានបន្តថា៖«វាគួរឲ្យកត់សម្គាល់ផងដែងថា សូម្បីតែយោធាអាមេរិក ក៏ទទួលស្គាល់លទ្ធភាពនៃជម្លោះនុយក្លេអ៊ែរ»ដែរ។

លោកបានព្រមានថា៖«ទន្ទឹមនឹងនោះ ពួកគេ ធ្វើខុស ដោយគិតថា គ្រោះមហន្តរាយបែបនេះ នឹងប៉ះពាល់ដល់អឺរ៉ុប និងរុស្ស៊ីតែប៉ុណ្ណោះ។ នេះ គឺជាការគិតមិនបានវែងឆ្ងាយដោយគ្រាន់ [ស្រមៃ]ប៉ុណ្ណោះ។ សហរដ្ឋអាមេរិក នឹងមិនអាចធ្វើដំណើរឆ្លងមហាសមុទ្របានទេ ដោយសារគ្រោះមហន្តរាយនុយក្លេអ៊ែរសកល នឹងប៉ះពាល់ដល់មនុស្សគ្រប់គ្នា។ 

បេសកជនរុស្ស៊ី បានបញ្ជាក់ឡើងវិញថា មិនត្រូវមានសង្រ្គាមនុយក្លេអ៊ែរឡើយ ហើយថា មិនអាចមានអ្នកឈ្នះ នៅក្នុងជម្លោះនុយក្លេអ៊ែរណាមួយឡើយ។

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        12
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        10
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm