មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងអភិរក្សជម្រកសត្វទន្សោង ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត

2024/09/19 10:44:50 pm        440

ឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដំណើរដោយលោក ផួង លីណា ប្រធាន​មន្ទីរបរិស្ថាន​ខេត្តឧត្តរមានជ័យ រួមទាំងមន្រ្តីអភិរក្ស និង​កងកម្លាំង​ការពារមួយចំនួនទៀត​បាន​អញ្ជើញចុះពិនិត្យមើលស្ថានភាពទីតាំងតំបន់ចុងក្រោយ ដែលជាជម្រករបស់សត្វទន្សោង រស់នៅ​ក្នុង​សហគមន៍​ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត នាថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២៤។

ក្នុងនោះឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានណែនាំបន្ថែមដល់មន្រ្តីអភិរក្ស​ធ្វើ​យ៉ាងណាត្រូវបង្កើនការយកចិត្តទុកដាក់បង្ការទប់ស្កាត់ឲ្យបាន ក្នុងការ ការពារតំបន់ទីតាំង​ជម្រក​សត្វទន្សោងរស់នៅឲ្យបានល្អប្រសើរ ដើម្បីអភិរក្សសត្វទន្សោង ទាំងអស់នេះ ឲ្យបានគង់វង្ស ព្រោះវាជាសត្វមួយកម្រជិតផុតពូជ ។

សម្រាប់​លោក ផួង លីណា ប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងថា បន្ទាប់ពី​មន្រ្តីអភិរក្ស និងកង​កម្លាំង​យោធា​រួមគ្នា​ធ្វើការដើរល្បាតគ្រប់ពេលទាំងយប់ទាំងថ្ងៃ រៀងរាល់ថ្ងៃនោះ យើងសង្កេត​ឃើញថា ការដាក់អន្ទាក់យកសត្វព្រៃនៅតំបន់សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត ហាក់បី​មាន​ភាពស្ងប់ស្ងាត់​ជាងមុន និងមិនសូវមានបទល្មើសផ្សេងៗ​បានកើតឡើង​ក្នុងតំបន់នេះនោះទេ។

លោក ប្រធានមន្ទីរបរិស្ថានខេត្ត ​បានបន្តថា ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្តនេះ​មន្រ្តី​បានដាំកូន​ឈើបន្ថែម​ជាច្រើនម៉ឺនដើម​ជាបន្តបន្ទាប់ ​ដើម្បីទុកជាជម្រករស់នៅរបស់សត្វព្រៃ គ្រប់ប្រភេទ​ និងបាន​យាមកាម​ដើរល្បាត​គ្រប់ពេល​ ​ដើម្បីបង្ការ​ទប់ស្កាត់​បទល្មើសនានា​មិន​ឲ្យ​កើតមាន​ក្នុង​តំបន់នេះ នោះទេ។

លោកបន្តថា ក្នុងតំបន់ព្រៃសង្ឃរក្ខាវន្តប្រសិនបើយើងការពារអភិរក្សសត្វព្រៃគ្រប់ប្រភេទ​បានល្អ​ប្រសើរ​និង​មិន​មានការលួចកាប់​បំផ្លាញ​ព្រៃឈើ​បន្តទៀតនោះ​ តំបន់នេះ ​វាអាច​ក្លាយជាតំបន់​អេកូ​ទេសចរ​ធម្មជាតិ​មួយ​គួរឲ្យ​មានការ​ទាក់ទាញ ខ្លាំង​ពី​សំណាក់​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ ជាពិសេស​នោះ​ក្រុមយុវជន​មកលេងកម្សាន្ត​ និងបោះតង់ដើរ​ព្រៃ​បាន​យ៉ាង​ល្អប្រសើរ៕ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        183
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        96
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm