វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន៣លានដូស ដែលជាការបញ្ជាទិញពីមិត្តចិន បានមកដល់កម្ពុជា

2021/09/24 07:24:16 pm        350

ភ្នំពេញ ៖ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមនឹង​មន្រី្ត​ក្រោមឱវាទ ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញមក​ទទួល​ការមកដល់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន០៣លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីក្រុមហ៊ុន ស៊ីណូវ៉ាក់ នៃសាធារណរដ្ឋប្រជាមានិតចិន។

លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានឲ្យដឹងថា ព្រឹកនេះកម្ពុជា បានទទួលវ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ចំនួន០៣លានដូស របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ នៃសាធារណរដ្ឋប្រជាមានិត ចិន និងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ នឹងមកដល់ចំនួន០៣លានដូស ដែលជាការបញ្ជា​ទិញបន្ថែម របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត​ បានសម្រេច។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា កម្ពុជា នឹងមានវ៉ាក់សាំងគ្រប់គ្រាន់​សម្រាប់​ចាក់​ជូនប្រជាពលរដ្ឋទូទាំងប្រទេស ​ទាំងកុមារ អាយុចាប់ពី៦ឆ្នាំឡើងទៅ យុវវ័យ និង​មនុស្សចាស់ ឲ្យបានគ្រប់គ្នា តាមផែនការរបស់រាជរដ្ឋាភិបាលបានកំណត់។

នៅចំពោះមុខនេះកម្ពុជា ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់កុមារ និងយុវវ័យ ដែលប្រមុខរាជ​រដ្ឋាភិបាល​បានសម្រេច ដោយឡែកសម្រាប់វ៉ាក់សាំងចនសុន និងចនសុន និងវ៉ាក់សាំងដទៃទៀត យើងក៏អាចចាក់បានដែរ។

ជាពិសេសបើទោះបីប្រទេសកម្ពុជា ទទួលបានការចាក់វ៉ាក់សាំងទៅលើ​ប្រជាពលរដ្ឋបាន​ចំនួនច្រើន​មែនទែន សឹងតែថា១០០% ធៀបទៅនឹងចំនួនប្រជាពលរដ្ឋ ហើយកុមារទទួលបានការចាក់វ៉ាក់សាំង​ជាបន្តបន្ទាប់នេះ ប៉ុន្តែស្ថានភាពជំងឺកូវីដ-១៩ នៅតែបន្តមានការកើនឡើង ជាពិសេសការរាតត្បាត​នៃវីរុសកូវីដ-១៩ ប្រភេទដែលតា (Delta) កំពុងតែវៃលុកទៅលើខេត្តមួយចំនួនជាប់ព្រំដែន ដូចជា​ខេត្តសៀមរាប ដែលយើងកំពុងធ្វើយុទ្ធនាការទប់ស្កាត់ និងការបិទខ្ទប់សង្កាត់មួយចំនួនក្នុង​ខេត្តសៀមរាប ជាពិសេសខេត្តផ្សេងៗ និងថ្មីៗនេះនៅវេលាម៉ោង១១យប់ម៉ិញ ប្រមុខរាជរដ្ឋាភិបាល​បានចេញសេចកី្តជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងការផ្អាកពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឲ្យមានការ​ទប់ស្កាត់​ទាន់ពេលវេលា ព្រោះយើងអត់ចង់ថា ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌ បានបញ្ចប់ហើយ គឺប្រជាពលរដ្ឋទទួលនូវផលវិបាកនៃការផ្ទុកមេរោគកូវីដ-១៩ វិជ្ជមាន។

ដូច្នេះការសម្រេចដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល គឺជាការសម្រេចដ៏ត្រឹមត្រូវជាទីបំផុត ដើម្បីជួយឲ្យការរាតត្បាតនៃវីរុសកូវីដ-១៩ គ្រប់គ្រងបានល្អ៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm