អភិបាលខេត្តឧត្ដរមានជ័យ ណែនាំឱ្យមន្ត្រីត្រៀមទុកជាមុន សម្រាប់អន្តរាគមន៍​ពលរដ្ឋ ពេលមានគ្រោះមហន្តរាយកើតឡើង

2024/09/19 10:54:58 pm        364

ឧត្ដរមានជ័យ៖ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញជុំវិញខេត្តទាំងអស់ ត្រូវត្រៀមលក្ខណៈរៀបចំទុកជាមុន សម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយកើតឡើង ដោយយថាហេតុ។

ការណែនាំបែបនេះ ធ្វើឡើងនៅក្នុងប្រជុំ ត្រៀមបង្ការទប់ស្កាត់ និងការឆ្លើយតបសង្គ្រោះបន្ទាន់ ចំពោះបញ្ហាគ្រោះមហន្តរាយក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ នាថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៤នេះ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានចាត់ឱ្យមន្ត្រីទទួលខុសត្រូវតាមវិស័យជាសេនាធិការ ឱ្យ​គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ តាមបណ្តាលក្រុង-ស្រុក​ និងត្រូវត្រៀមលក្ខណៈ សហការ​ជាមួយលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុងការ​ប្រមូលទិន្នន័យ​ព័ត៌មានឲ្យឆាប់រហ័ស​ អំពីផល​ប៉ះពាល់នានា នៃគ្រោះមហន្តរាយ​ឱ្យបានទាន់​ពេលវេលា ក្នុងមូលដ្ឋានរបស់ខ្លួន។​ ម្យ៉ាងទៀត​ត្រូវផ្តោត​ការយកចិត្តទុកដាក់​លើការងារ ត្រៀម​បម្រុង​សម្រាប់ឆ្លើយតបគ្រោះមហន្តរាយ នៅក្នុងរង្វង់ដែន​សមត្ថកិច្ចរបស់ខ្លួន ឲ្យមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា តាមរបាយការណ៍របស់លោក គង់ កន្ធារិទ្ធ អភិបាលរងខេត្ត បានឲ្យដឹងថា គ្រោះមហន្តរាយ​រយៈពេល ៩ខែឆ្នាំ២០២៤ ​ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ​ ករណីខ្យល់កន្ត្រាក់៖ មានចំនួន០១លើកបណ្តាលឲ្យប៉ះពាល់ផ្ទះសម្បែង​ ប្រជាពលរដ្ឋចំនួន ៣ ១២៩ខ្នង ខូចខាតចំនួន ១២៧ខ្នង, សាលារៀនចំនួន ០១ខ្នង, របួសមនុស្សចំនួន ០១នាក់ និងខូចខាតអគារសាធារណៈ ២ខ្នង។ ករណីគ្រោះទឹកជំនន់៖ មានចំនួន ០១លើក បណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង, សាលារៀនចំនួន ០១ខ្នង និងសត្វជ្រូក មាន់ ទា ៣៣ក្បាល ។ ករណីគ្រោះរាំងស្ងួត៖ មាន ០១លើក បណ្តាលឲ្យប៉ះពាល់ដំណាំស្រូវសរុបចំនួន ៥៣០៥ហិកតា ខូចខាតទាំងស្រុងចំនួន ៥៩០ហិកតា បានមូបទឹកសង្គ្រោះចំនួន ៣៤០ហិកតា។ ករណីគ្រោះអគ្គិភ័យ៖ មានចំនួន ១៣លើក បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១៣ខ្នង ​និងសម្ភារៈប្រើប្រាស់​មួយចំនួនទៀត៕ 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm