កូរ៉េខាងត្បូង អំពាវនាវជាថ្មីឲ្យមានការសន្ទនាជាមួយសហគមន៍វេជ្ជសាស្ត្រ ចំពេលកូដកម្មអូសបន្លាយពេល

2024/09/19 11:19:46 pm        43

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យសហគមន៍វេជ្ជសាស្ត្រ ចេញមក សន្ទនា ដើម្បីបញ្ចប់ការធ្វើកូដកម្មរយៈពេលមួយខែ ប៉ុន្តែបានរក្សាជំហររបស់ខ្លួនថា ផែនការរបស់រដ្ឋាភិ   បាលក្នុងការបង្កើនកូតាចូលរៀននៅសាលាពេទ្យសម្រាប់ឆ្នាំ ២០២៥ គឺមិនអាចចរចាបានឡើយ។ 

លោក Jang Sang-yoon លេខាធិការជាន់ខ្ពស់របស់ប្រធានាធិបតីទទួលបន្ទុកគោលនយោបាយសង្គមបានធ្វើការអត្ថាធិប្បាយក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន នៅការិយាល័យប្រធានាធិបតីដោយនិយាយថា រដ្ឋាភិបាលបើកចំហ ក្នុងការកែសម្រួលកូតាចូលរៀនសម្រាប់ឆ្នាំ ២០២៦ ប៉ុន្តែមិនមែនសម្រាប់ឆ្នាំក្រោយនោះទេ។

លោកបានថ្លែងថា៖«សហគមន៍វេជ្ជសាស្រ្ត មិនគួរបញ្ឈប់ការដោះស្រាយបញ្ហា ដោយបង្ហាញបុរេលក្ខខណ្ឌចំពោះសំណើដល់ស្ថាប័នពិគ្រោះយោបល់រួមទាំងការផ្លាស់ប្តូរជំហររបស់រដ្ឋាភិបាល» ដោយសង្កត់ធ្ងន់ថាក្រុមគ្រូពេទ្យមាន «កាតព្វកិច្ច»បម្រើសាធារណជន។

រដ្ឋាភិបាល និងគណបក្សកាន់អំណាចមុននេះ បានស្នើសហគមន៍វេជ្ជសាស្ត្រ ចូលរួមជាមួយស្ថាប័នពិគ្រោះយោបល់ ដើម្បីពិភាក្សាអំពីផែនការកំណែទម្រង់ផ្នែកវេជ្ជសាស្រ្តរបស់រដ្ឋាភិបាល ដែលផ្តោតលើការបង្កើនកូតាចូលរៀននៅសាលាពេទ្យដល់ប្រហែល ២.000 នាក់ ក្នុងមួយឆ្នាំសម្រាប់រយៈពេល ៥ឆ្នាំ ខាងមុខ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        256
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        298
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        276

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm