បេក្ខជនជាប់គ្រូមត្តេយ្យសិក្សាទាំង ២០០នាក់ ភាគច្រើនជាស្ត្រី ដែលមានរហូតដល់ ១៥២នាក់

2024/09/19 11:24:40 pm        455

លទ្ធផលប្រឡងគ្រូមត្តេយ្យសិក្សា ត្រូវបានប្រកាសជាផ្លូវការ ដោយរកឃើញថា បេក្ខជន​ជាប់​ជា​ស្ថាពរ​មានចំនួន ២០០នាក់ ក្នុងនោះអ្នកជាប់ភាគច្រើនជាស្ត្រី ដែលមានចំនួនរហូតដល់ ១៥២​នាក់​។ ទន្ទឹមគ្នានេះដែរ អ្នកជាបម្រុងភាគច្រើនក៏ជាស្ត្រីផងដែរ។

ក្រសួងមុខងារសាធារណៈ បានបញ្ចប់ការធ្វើកំណែ និងប្រកាសលទ្ធផលផ្លូវការ នៃការ​ប្រឡង​គ្រូ​មត្តេយ្យ​សិក្សា​នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៤នេះ។ ការប្រកាសលទ្ធផល ធ្វើឡើងដោយមាន​ការ​ត្រួត​ពិនិត្យ ចុះហត្ថលេខាទទួលស្គាល់ដោយផ្ទាល់ ពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួងមុខងារសាធារណៈ រួមទាំងវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជា​អ្នក​ស្ម័គ្រ​ចិត្ត​ដែលបានចូលរួមតាមដានគ្រប់ដំណាក់ តាំងពីការចាប់ផ្ដើមការប្រឡង។

លទ្ធផលបង្ហាញថា បេក្ខជនជាប់ស្ថាពរមានចំនួន ២០០នាក់ ក្នុងនោះអ្នកជាប់ភាគច្រើន ជាស្ត្រី ដែល​មាន​ចំនួនរហូតដល់ ១៥២នាក់។ ទន្ទឹមគ្នានេះដែរ ចំនួនអ្នកជាប់បម្រុងមានចំនួន ២៩៦​នាក់ ក្នុងនោះចំនួនស្ត្រី ក៏មានចំនួនច្រើនរហូតដល់ ២២១នាក់ផងដែរ។ ចំនួនអ្នកជាប់ ទាំង​អ្នក​ជាប់​ជា​ស្ថាពរ ក៏ដូចជាអ្នកជាប់បម្រុង គឺជាបេក្ខជនដែលបានឆ្លងកាត់ការប្រឡងចំនួន ២លើក ដោយ​ជម្រុះពីបេក្ខជនសរុបរហូតដល់ជាង ១ម៉ឺននាក់។

ក្រោយប្រឡង​ជាប់ បេក្ខជនប្រឡងជាប់ស្ថាពរ ត្រូវបំពេញកាតព្វកិច្ច ទទួលការបណ្ដុះ​បណ្ដាល​ថែម​រយៈ​ពេល ២ឆ្នាំ និង ៤ឆ្នាំ។ កំឡុងពេលទទួលការបណ្តុះបណ្តាលគរុកោសល្យ និងធ្វើកម្ម​សិក្សា ពួកគេនឹង ទទួលបានប្រាក់អាហារូបករណ៍យ៉ាងតិច ៧០% នៃបៀវត្សសរុប​របស់​ក្រប​ខណ្ឌ​គ្រូ​បង្រៀន ទៅតាមប្រភេទ ក្របខណ្ឌ។

ចំពោះការជ្រើសរើសគ្រូបង្រៀនកម្រិតមតេយ្យសិក្សានេះ គឺនឹងបែងចែក​ទៅ​តាម​ប៉ុស្តិ៍​គ្រប់​រាជ​ធានី-​ខេត្តទូទាំងប្រទេស។ តាមការបែងចែក ខេត្តសៀមរាប និងខេត្ត ត្បូងឃ្មុំ មានចំនួន​ច្រើន​ជាង​គេ គឺចំនួន ១៨ ប៉ុស្តិ៍ក្នុងខេត្តនីមួយៗ។ រីឯខេត្តដែលចំនួនប៉ុស្តិ៍ច្រើនបន្ទាប់ គឺជាខេត្ត បាត់ដំបង ដែលមានចំនួន ១៥ប៉ុស្តិ៍។ ចំពោះខេត្តដែលមានចំនួនប៉ុស្តិ៍តិចជាងគេ គឺជាខេត្ត កែប ដែលមានចំនួនត្រឹម ១ប៉ុស្តិ៍ប៉ុណ្ណោះ។ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        185
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm