តំបន់ Emilia-Romagna របស់អ៊ីតាលី រងផលប៉ះពាល់ដោយសារទឹកជំនន់ថ្មី

2024/09/19 11:59:10 pm        15

ប្រព័ន្ធព្យុះ ដែលបានបំផ្លិចបំផ្លាញទូទាំងតំបន់ភាគកណ្តាលអឺរ៉ុប បានបង្កទឹកជំនន់ថ្មីនៅតំបន់ភាគខាងជើង Emilia-Romagna ប្រទេសអ៊ីតាលីនាថ្ងៃព្រហស្បតិ៍នេះ បង្ខំឲ្យមនុស្សចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយសាលារៀន បានបិទទ្វារ ។

អភិបាលតំបន់ចាំផ្ទះលោក Irene Priolo បាននិយាយប្រាប់វិទ្យុរដ្ឋ RAI ថា មនុស្សប្រហែល ១ពាន់នាក់ ត្រូវបានជម្លៀសខ្លួន បើទោះបីជាវាជាតួលេខទាបជាងច្រើន បើធៀបនឹងទឹកជំនន់ធំ ដែលបានញាំញីតំបន់ Emilia-Romagna កាលពីឆ្នាំមុនក៏ដោយ ។

នៅទីក្រុង Lugo ដែលមានពលរដ្ឋរស់នៅប្រហែល ៣ម៉ឺននាក់ ស្ថិតនៅភាគខាងលិចទីក្រុង Ravenna ក្រុមអាជ្ញាធរ បានបញ្ជាឲ្យជម្លៀសខ្លួនអ្នកស្រុកទាំងអស់នៅផ្ទះជាន់ក្រោម ក្រោយទន្លេក្នុងស្រុក Senio បានបាក់ច្រាំងរបស់វា ។

រយៈពេល ១សប្តាហ៍កន្លងមកនេះ ប្រព័ន្ធព្យុះសំពាធទាប Boris បណ្តាលឲ្យកើតមានទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ២សតវត្សរ៍ ចាប់ពីប្រទេសរ៉ូម៉ានី រហូតដល់ប្រទេសប៉ូឡូញ និងបានសម្លាប់មនុស្សយ៉ាងហោច ២៣នាក់ ។

ភ្លៀងធ្លាក់ខ្លាំង បានបោកបក់លើតំបន់ Emilia-Romagna កាលពីថ្ងៃពុធ បង្ខំឲ្យក្រុមអាជ្ញាធរ បិទទ្វារសាលារៀន និងផ្អាកសេវាកម្មរថភ្លើងមួយចំនួន ។

យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង បានជន់លិចតំបន់តែមួយដែលបានរងផលប៉ះពាល់រួចទៅហើយដោយសារទឹកជំនន់ ២លើកកាលពីខែឧសភា ឆ្នាំ ២០២៣ ដែលបានសម្លាប់មនុស្ស ១៧នាក់ និងធ្វើឲ្យខូចខាតសរុបជាទឹកប្រាក់ ៩.៥ពាន់លានដុល្លារ ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        56
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        54
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm