គេហទំព័រព័ត៌មាន Walla បានរាយការណ៍ថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើការវាយឆ្មក់ជាបន្តបន្ទាប់ នៅតំបន់វេសបែង ( West Bank)នៅពេលយប់ ដើម្បីចាប់ខ្លួនក្រុមភេរវករដែលគេសង្ស័យ។
យោងតាម Walla ជនសង្ស័យភេរវករទាំងនោះ ត្រូវបានចាប់ខ្លួន នៅទីក្រុងNablus, Jenin និង Qalqiliya ។
ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមយុទ្ធជនមកពីចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សា ដោយបានសម្លាប់អ្នកស្រុកអ៊ីស្រាអែលដែលរស់នៅតាមព្រំដែនហ្កាហ្សា និងចាប់ចំណាប់ថ្នូរជាង ២៤០នាក់ក្នុងនោះមានស្ត្រី កុមារ និងមនុស្សចាស់។
អ៊ីស្រាអែល បានប្រកាសបិទផ្លូវទាំងស្រុងនៃតំបន់ហ្កាហ្សា និងបានបើកការវាយប្រហារលើដែនដីនេះ និងតំបន់មួយចំនួន ក្នុងប្រទេសលីបង់ និងស៊ីរី ព្រមទាំងប្រតិបត្តិការជើងគោកប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។ ការប៉ះទង្គិចគ្នា ក៏ត្រូវបានរាយការណ៍ផងដែរ នៅក្នុងវេសបែង (West Bank)។