ក្រុមហ៊ុនអាកាសចរណ៍ Delta របស់អាមេរិក សុំអភ័យទោស ក្រោយបញ្ហាសម្ពាធកាប៊ីនធ្វើឲ្យអ្នកដំណើរឈាមត្រចៀក និងច្រមុះ

2024/09/20 03:05:23 am        119


ក្រុមហ៊ុនអាកាសចរណ៍ Delta របស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកញ្ញា) នេះ បានសុំអភ័យទោស បន្ទាប់ពីការហោះហើរថ្មីៗនេះ ត្រូវចុះចតជាបន្ទាន់ ដោយសារតែបញ្ហាសម្ពាធក្នុងកាប៊ីន ដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថា ហេតុការណ៍នេះបានបណ្តាលឲ្យអ្នកដំណើរហូរឈាមតាមច្រមុះ និងត្រចៀក។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក បានឲ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតឧប្បត្តិហេតុ កាលពីថ្ងៃទី១៥ ខែកញ្ញា នៃជើងហោះហើរពីទីក្រុង Salt Lake ក្នុងរដ្ឋ Utah ភាគនិរតី ទៅកាន់ទីក្រុង Portland រដ្ឋ Oregon នៅតំបន់ប៉ាស៊ីហ្វិកភាគពាយ័ព្យ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្ញើទៅសារព័ត៌មាន AFP តាមអ៊ីម៉ែល (សារអេឡិកត្រូនិក) ក្រុមហ៊ុនអាកាសចរណ៍ Delta បានលើកឡើងថា យន្តហោះដែលផ្ទុកអ្នកដំណើរ ១៤០នាក់ «មិនអាចរងសម្ពាធឲ្យលើសពី ១០.០០០ហ្វីត» បានទេ។ ក្រុមហ៊ុនបានបន្ថែមថា បន្ទាប់ពីយន្តហោះបានចុះចត មនុស្ស ១០នាក់ ត្រូវបានត្រួតពិនិត្យ ឬព្យាបាលដោយបុគ្គលិកពេទ្យ។

សេចក្តីថ្លែងការណ៍បានរៀបរាប់ថា៖ «យើងសូមអភ័យទោសដោយស្មោះអស់ពីចិត្ត ចំពោះអតិថិជនរបស់យើង ដែលបានជួបប្រទះនឹងហេតុការណ៍ នៅលើជើងហោះហើរលេខ 1203 កាលពីថ្ងៃទី១៥ ខែកញ្ញា។ បុគ្គលិកអាកាសយានិក បានអនុវត្តតាមនីតិវិធីនានា ដើម្បីត្រឡប់ទៅទីក្រុង Salt Lake វិញ ជាកន្លែងដែលក្រុមបុគ្គលិករបស់យើង នៅលើដី បានជួយអតិថិជនរបស់យើងជាមួយនឹងតម្រូវការបន្ទាន់របស់ពួកគេ»។

ទូរទស្សន៍ KSL TV បានសម្ភាសអ្នកដំណើរដែលពិពណ៌នាថា ឃើញមនុស្សក្ដោបក្បាលដោយការឈឺចាប់ ឬហូរឈាមចេញពីត្រចៀក ឬច្រមុះរបស់ពួកគេ ដែលមិនយូរប៉ុន្មានបន្ទាប់ពីយន្តហោះបានហោះឡើង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        54
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm