អ៊ីស្រាអែលវាយប្រហារដ៏ខ្លាំងក្លាលើលីបង់ ខណៈអាមេរិក និងអង់គ្លេសជំរុញឱ្យមានដំណោះស្រាយការទូតជាបន្ទាន់

2024/09/20 03:17:29 pm        201

ប្រភពសន្តិសុខលីបង់បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារដ៏ខ្លាំងបំផុតកាលពីយប់ថ្ងៃព្រហស្បតិ៍១៩ កញ្ញា ទៅលើប្រទេសលីបង់ភាគខាងត្បូងក្នុងរយៈពេលជិតមួយឆ្នាំនៃសង្រ្គាម ដោយបានពង្រីកជម្លោះរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡា របស់ប្រទេសលីបង់ ស្របពេលមានការអំពាវនាវឱ្យមានការអត់ធ្មត់ និងបន្ធូរបន្ថយជាបន្ទាន់។

សេតវិមានបាននិយាយថា ដំណោះស្រាយការទូតគឺអាចសម្រេចបាន និងជាបន្ទាន់ ហើយអង់គ្លេសបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។ អ្នកនាំពាក្យ សេតវិមាន បានប្រាប់សន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិកមានការភ័យខ្លាច និងព្រួយបារម្ភអំពីការរីកធំនៃជម្លោះក្នុងតំបន់នោះ។      

ការវាយប្រហារយ៉ាងសន្ធាប់នេះបានធ្វើឡើងបន្ទាប់ពីការវាយប្រហារកាលពីដើមសប្តាហ៍នេះ ដោយ ការបំផ្ទុះវិទ្យុទាក់ទង ឬអាយកូម និងឧបករណ៍បញ្ជូនសញ្ញាអគ្គិសនីសម្លាប់មនុស្ស ៣៧នាក់ និងប្រហែល ៣.០០០ នាក់របួសនៅលីបង់ ដែលចង្អុលមុខទៅលើអ៊ីស្រាអែល ។

ប្រភពសន្តិសុខលីបង់ចំនួនបីបាននិយាយថា នៅក្នុងប្រតិបត្តិការកាលពីក្បាលប្រលប់ថ្ងៃព្រហស្បតិ៍ អ៊ីស្រាអែលបានបាញ់ទម្លាក់គ្រាប់បែករាប់សិបគ្រាប់នៅទូទាំងភាគខាងត្បូងប្រទេសលីបង់។ពុំទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់និងរបួសនោះទេ។

ស្ថានីយ៍វិទ្យុអ៊ីស្រាអែលបានរាយការណ៍ថា យន្តហោះចម្បាំងរាប់សិបគ្រឿងបានវាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡា រួមទាំងជើងទម្របាញ់គ្រាប់រ៉ូកែត BM ប្រហែល១០០គ្រឿង ។

យោធាអ៊ីស្រាអែលពុំបានបញ្ជាក់ពីការបាញ់ផ្លោងនោះទេ ប៉ុន្តែបាននិយាយមុននេះថា ខ្លួនបានវាយប្រហារលើគោលដៅជាច្រើនរបស់ក្រុមហេសបូឡា រួមទាំងជើងទម្របាញ់គ្រាប់រ៉ូកែត និងឃ្លាំងអាវុធនៅភាគខាងត្បូងប្រទេសលីបង់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        57
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        87
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm