សម្តេចធិបតី៖ រាជរដ្ឋាភិបាលនីតិកាលទី៧ ប្តេជ្ញារក្សាចលនានៃសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម

2024/09/20 06:36:00 pm        168

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជ​រដ្ឋាភិបាល អាណត្តិទី៧ នៃនីតិកាលរដ្ឋសភានេះ បានដាក់ចេញនូវគោលនយោបាយ​ជាច្រើន​ដើម្បី​ឧតុ្តម​ប្រយោជន៍របស់ជាតិ និងប្រជាជន ហើយបានប្តេជ្ញាថែរក្សាចលនានៃសុខសន្តិភាព កំណើន​សេដ្ឋកិច្ច និងការអភិវឌ្ឍជារួមជាដើម។

ក្នុងឱកាស​អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភាជាវិសាមញ នីតិកាលទី៧ ដើម្បី​បោះឆ្នោត​កែ​សម្រួល​សមាសភាព​រដ្ឋមន្រ្តី២រូប គឺរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងរដ្ឋមន្រ្តីក្រសួងអធិការកិច្ច នាព្រឹកថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់អះអាងជាថ្មីថា ផ្នែកតាម​កម្ម​វិធី​នយោបាយ សម្រាប់នីតិកាលទី៧នៃរដ្ឋសភានេះ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្រ្ត​បញ្ចកោណ​ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយ​បន្តផ្តោយជាសំខាន់លើរបៀបវារៈ ធានាប្រសិទ្ធភាព សមិទ្ធកម្ម តាមរយៈ​ការ​អនុវត្ត​អភិក្រម «ឆ្លុះកញ្ចក់ ​ងួតទឹកដុសក្លែល ព្យាបាល និងវះកាត់» និងអភិក្រមចីរភាពនៃតួអង្គតែមួយ ជាមួយ​នឹង​​ការកំណត់យកអាទិភាពគន្លឹះ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេក​វិទ្យា ជាពិសេស​នោះ​គឺ​បច្ចេក​វិទ្យា​ឌីជីថលតែម្តង។

ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ក្នុងនាមរាជ​រដ្ឋាភិបាល​កម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ ក៏បានកោតសរសើរ និងអរគុណចំពោះអង្គរដ្ឋសភា ដែលជានិច្ចកាល ក្នុង នាមស្ថាប័ននីតិបញ្ញត្តិ ដែលទទួល​បាន​នូវ​សេចក្តី​ទុក​ចិត្ត​យ៉ាង​ពេញ​លេញ​ពី​សំណាក់​បងប្អូនប្រជាពលរដ្ឋ កម្ពុជាទូទាំងប្រទេស តែងតែបង្ហាញ​ការប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ ផ្តល់នូវការគាំទ្រសព្វបែប យ៉ាង ដល់រាជរដ្ឋាភិបាលនៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ជំរុញ​ការ​អភិវឌ្ឍ​លើគ្រប់វិស័យ សេដ្ឋកិច្ច និងសង្គមកម្ពុជា ដើម្បីបុព្វហេតុជាតិ និងប្រជាជននោះ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        151
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm