ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ១ឆ្នាំ ស្តីពីបញ្ហាដំណើរ​ចេញចូលរបស់ពលករខ្មែរតាមព្រំដែន

2024/09/20 06:58:03 pm        137

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ត្រួត​ពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា (គ.ច.ព.ក) នៅ​ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​រយៈ​ពេល​១ឆ្នាំ និងលើកទិសដៅសម្រាប់អនុវត្តបន្ដរបស់គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និង​ដោះ​ស្រាយ​បញ្ហា​ដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា។

កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលមានការចូលរួមពីលោកសន្ដិបណ្ឌិត គៀត ច័ន្ទ​ថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ច.ព.ក តំណាងក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងសមាជិក សមាជិក នៃគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា។

ក្នុង​របាយការណ៍របស់ឯកឧត្តម សន្ដិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ជា​អនុ​ប្រធានអចិន្ដ្រៃយ៍ គ.ច.ព.ក បានឲ្យដឹងថា អស់រយៈពេលមួយឆ្នាំកន្លងមកនេះ គណៈកម្មការ​ចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយ​បញ្ហា​ដំណើរ​ចេញ​ចូល​របស់​ពលករ​ខ្មែរ​តាម​ព្រំដែន​កម្ពុជា បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយ​សម្រេច​បាន​លទ្ធផលជាវិជ្ជមាន ឆ្លើយតបតាម សំណូមពររបស់រាជរដ្ឋាភិបាល និងទទួល​បាន​នូវ​ការ​សាទរ​យ៉ាងក្លៀវក្លាពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលករ​ដែល​មាន​តម្រូវ​ការ​ធ្វើ​ដំណើរ​ចេញចូលឆ្លងកាត់ព្រំដែន។

ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានគូសបញ្ជាក់ថា លេខាធិការដ្ឋានប្រចាំការ គ.ច.ព.ក បានរៀបចំ​បង្កើត​ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ ដោយ មានខ្សែទូរស័ព្ទចំនួន១ខ្សែ លេខ១២៤៤ ប្រព័ន្ធ​តេឡេ​ក្រាម និងហ្វេសប៊ុកផេកដែលមានឈ្មោះថា គណៈកម្មការ​ដោះ​ស្រាយ​បញ្ហា​ឆ្លង​ដែន​របស់​ពលករ​ខ្មែរ និងចាត់តាំងឲ្យមានក្រុមប្រចាំការ ក្នុង១ក្រុម មានមន្ត្រីចំនួន៤នាក់ (ប្រចាំ​ការ​នៅ​តាម​ស្ថាប័ន​) ដើម្បីប្រមូល ទទួល និងបញ្ជូនព័ត៌មាន ក្នុងករណីដែលមានសំណូមពរ ឬ​បណ្ដឹង​ពី​ពលករ​ដែលធ្វើដំណើរចេញ ចូលឆ្លងកាត់ព្រំដែន។ ប្រព័ន្ធនេះ ត្រូវបានផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ជា​សាធារណៈជូនប្រជាពលរដ្ឋតាមរយៈក្រសួងព័ត៌មាន និងប្រព័ន្ធទំនាក់ទំនងសង្គម ក្នុ​ង​នោះ​ក៏​បានទទួលបណ្ដឹង និងដោះស្រាយជូនពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា បើតាមទិន្នន័យទទួលបានពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានប្រជា​ពលរដ្ឋ​ខ្មែរ​បាន​ធ្វើ​​ដំណើរចេញចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ សរុបចំនួន ៦,២២២,០៥៩នាក់ (ស្រី៣,២៤៨,៤២១នាក់) ក្នុងនោះពលករចំនួន ៥,១១៣,៩២៦នាក់ (ស្រី ២,៣៣៧,២៨៥នាក់)៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        162
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        139
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        164

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm