អគ្គនាយកដ្ឋានពន្ធដារ ប្រកាសដល់ម្ចាស់អចលនទ្រព្យបង់ពន្ធឱ្យបានរួសរាន់ ក្នុងរយៈពេលខ្លីនេះ

2024/09/20 07:26:07 pm        176

អគ្គនាយកដ្ឋានពន្ធដារ ចេញដំណឹងដល់ម្ចាស់អចលនទ្រព្យ ដែលខកខានមិនបាន​បំពេញ​លិខិត​ប្រកាស និងបង់ប្រាក់ពន្ធលើ អចលនទ្រព្យ ត្រូវមកបំពេញកាតព្វកិច្ចឱ្យបានទាន់ពេលវេលា ដែល​ការ​បង់​ពន្ធប្រភេទនេះ នឹងផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ។

អគ្គនាយកដ្ឋានពន្ធដារ បើយោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ ចេញ​សេចក្តី​ជូន​ដំណឹង​ពន្ធ​លើ​អចលនទ្រព្យសម្រាប់ឆ្នាំ ២០២៤ ដែលការបង់ពន្ធលើអចលនទ្រព្យនេះ នឹងត្រូវផុត​កំណត់​ត្រឹម​ថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ, ដូច្នេះម្ចាស់អចលនទ្រព្យ ដែលខកខានមិនបាន​បំពេញ​កាតព្វ​កិច្ច​ប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យបានទាន់ពេលវេលា នឹងត្រូវទទួលរងនូវទណ្ឌកម្ម រដ្ឋបាល​ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន, ក្នុងនោះចំពោះអចលន​ទ្រព្យ​ដែ​ល​បាន​ចុះ​បញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌ មានអចលនទ្រព្យរបស់ខ្លួនរួចរាល់ អាចប្រកាសនិង​បង់​ប្រាក់​ពន្ធ​បាន​ទាំងផ្ទាល់ និងអនឡាញណាមួយរបស់អគ្គនាយកដ្ឋានពន្ធដារ រួមមាន៖ តាមកម្ម​វិធី​ទូរស័ព្ទ​ដៃ អ្នកជាប់ពន្ធ GDT Taxpayer App, នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធ​នាគារ​ពាណិជ្ជ​ដៃគូរបស់ អគ្គនាយកដ្ឋានពន្ធដារ, ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែល​អចលន​ទ្រព្យ​ស្ថិត​នៅ​។

ដោយឡែកអចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី ឬធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌មាន​អចលន​ទ្រព្យ​របស់​ខ្លួន ត្រូវរួសរាន់មកចុះបញ្ជី ធ្វើបច្ចុប្បន្នភាពនៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យនោះស្ថិតនៅ ដោយភ្ជាប់មកជាមួយនូវ ឯកសារមួយចំនួន តាមការ​កំណត់​របស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីជំរុញការចុះបញ្ជីអនុវត្តទៅដោយរលូន។

សូមបញ្ជាក់ថា នៅក្នុងវិស័យអចលនទ្រព្យនេះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី បានសម្រេចជាគោលការណ៍លើក ទឹកចិត្តក្នុងវិស័យអចលនទ្រព្យ ដែល​បាន​កាត់​បន្ថយ​បន្ទុក​ចំណាយ​បង់ពន្ធ ដល់អ្នកអភិវឌ្ឍអចលនទ្រព្យ និងប្រជាពលរដ្ឋជាម្ចាស់ អចលនទ្រព្យ​រួម​មាន​៖ ការលើកលែងពន្ធលើចំណេញមូលធនលើអចលនទ្រព្យ, ការអនុញ្ញាត​ការ​បង់​ពន្ធ​ជា​កញ្ចប់​តាម​គម្រោង​ដល់ ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់, និងការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ជាលក្ខណៈ ជាបុរី ដែលមានថ្លៃក្រោមឬស្មើ ៧ ម៉ឺនដុល្លារ​។ ចំណែកពន្ធលើដីធ្លីមិនប្រើប្រាស់ សម្តេចធិបតី ក៏បានសម្រេចលើកលែងការ យកពន្ធ លើដី​ធ្លី​មិន​ប្រើប្រាស់​សម្រាប់​ដីក្រោម ៥ ហិកតា ក្នុងមួយកន្លែងផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        185
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm