ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា

2024/09/20 08:43:21 pm        119

តបតាមសំណើរបស់ស្ថានទូតអូស្ត្រាលី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ បានទទួលការជួបសម្តែងការគួរសម និងសំណេះសំណាល ពី ឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ ផ្តើមចេញពីការស្វាគមន៍យ៉ាងកក់ក្តៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានទទួលបេសកកម្មដ៏ឧត្តម មកកាន់ប្រទេសកម្ពុជា ហើយឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវឆន្ទៈក្នុងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។

ក្នុងជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរ បានធ្វើការកត់សម្គាល់លើទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា អូស្ត្រាលីដែលបានបន្តពង្រឹង និងពង្រីកទាំងក្នុងក្របខណ្ឌរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ លើគ្រប់វិស័យ។ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានបង្ហាញការជឿជាក់ថា ប្រទេសអូស្ត្រាលី នឹងបន្តជាដៃគូកិច្ចសហប្រតិបត្តិការល្អ ក៏ដូចជាបន្តគាំទ្រលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដែលកម្ពុជាកំពុងអនុវត្ត ដើម្បីឆ្ពោះទៅការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរម្លឹកជូនឯកឧត្តមឯកអគ្គរដ្ឋទូតនូវប្រសាសន៍របស់សម្តេចធិបតីដែលបានប្រកាសជាសាធារណៈ និងបានលើកឡើងជាមួយមិត្តបរទេស អំពីនយោបាយការបរទេសរបស់កម្ពុជាដែលមានភាពច្បាស់លាស់ ហើយជានយោបាយការបរទេសដែលបន្តនិរន្តភាព (Continuity) និងមានសង្គតិភាព (Consistency)។

កិច្ចពិភាក្សា បានផ្តោតលើកិច្ចសហប្រតិបត្តិការនានាផ្តើមចេញពីការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់ឱកាសអាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការវ័យក្មេងកម្ពុជា ការជំរុញលើវិស័យពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ជាការឆ្លើយតប​នឹង​ចំណាប់អារម្មណ៍ខ្ពស់របស់ឯកឧត្តមទូតក្នុងការស្វែងយល់បន្ថែមលើកិច្ចការងារកែទម្រង់របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចការអាទិភាព ជាពិសេសការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំ​ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ឯកឧត្តមអគ្គរដ្ឋទូត។ ថា្នក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាលើកិច្ចការពង្រីកកិច្ចសហការក្នុងវិស័យ មុខងារសាធារណៈកម្ពុជា និងសិក្សា​ពីលទ្ធភាព​ក្នុងការ​បង្កើន​ឱកាសបន្ថែមដើម្បីគាំទ្រ និងជំរុញការងារអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការកម្ពុជា ​បន្ថែមលើយន្តការដែលមានស្រាប់ក្នុងក្របខណ្ឌកិច្ចប្រជុំប្រមុខមុខងារសាធារណៈ សម្រាប់​កិច្ចសហប្រតិបត្តិការ​អាស៊ាន​ស្តីពី​បញ្ហាពាក់ព័ន្ធនឹង មុខងារសាធារណៈ (ACCSM) ជាដើម។

ចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជូនពរដល់ក្រុមការងារស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ជាពិសេស ឯកឧត្ដម ដេរិក យីប ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងអាណត្តិបេសកកម្មការងារថ្មីរបស់ ឯកឧត្ដម នៅប្រទេសកម្ពុជា។ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm