ទិវាសន្តិភាពអន្តរជាតិ៖ មន្ត្រីរាជការ និងពលរដ្ឋថា គុណតម្លៃសន្តិភាពធ្វើ​ឱ្យកម្ពុជាមា​នការ​អភិវឌ្ឍ​រីកចម្រើន

2024/09/20 09:06:45 pm        142

នៅក្នុងទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ឆ្នាំ២០២៤ មន្ត្រីរាជការ និងពលរដ្ឋខ្មែរ អរគុណ​សម្តេចតេជោ ហ៊ុន សែន ស្ថាបនឹកសន្តិភាពនៅកម្ពុជា និងនាំគ្នាប្រកាន់ខ្ជាប់ពាក្យស្លោក អរគុណ​សន្តិភាព ខណៈ គុណតម្លៃនៃសន្តិភាព គឺធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍ រីកចម្រើន និងភាពសំបូរសប្បាយ។

បើតាមមន្ត្រីរាជការ និងពលរដ្ឋនានា នៅខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី២០ ខែ​កញ្ញា​នេះ ថាជាទូទៅបណ្តាប្រទេសនៅទូទាំងពិភពលោក តែងនាំគ្នាប្រារព្ធ​ទិវា​សន្តិភាពអ​ន្តរ​ជាតិ​នៅ​ថ្ងៃ​ទី២១ ខែកញ្ញា រៀងរាល់ឆ្នាំ ហើយតាមរយៈទិវាសន្តិភាពអន្តរជាតិឆ្នាំនេះ ពលរដ្ឋ​នានា​ក៏​សូម​សម្តែង​ការ​ដឹងគុណ អរគុណសម្តេចតេជោ ហ៊ុន សែន មគ្គុទេសក៏ឯក ស្ថាបនឹកសន្តិភាព និង​បាន​បញ្ចប់​ភ្លើង​សង្គ្រាមពីបនប្រល័យពូជសាសន៍ប៉ុល ពត ហើយក៏សូមគាំទ្រខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយកមន្ត្រី គឺបានបង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នា លើកកម្ពស់គុណតម្លៃសន្តិភាព ការពារ​សុខសន្តិភាពកម្ពុជាទោះក្នុងតម្លៃណាក៏ដោយ និងការជំរុញប្រទេសជាតិ មានស្ថេរភាព ការ​អភិវឌ្ឍ រីកចម្រើន និងភាពសំបូរសប្បាយរបស់កម្ពុជា។

លោកគ្រូ អ្នកគ្រូ នៅខេត្តកណ្តាល ក៏បានបញ្ជាក់ដែរថា ជាក់ស្តែងណាស់ សន្តិភាព​នៅ​កម្ពុជា​បច្ចុប្បន្ន គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ ពោលគឺការកសាងសន្តិភាពនៅកម្ពុជា បាន​កើត​ចេញ​ពលរដ្ឋខ្មែរយើងទាំងអស់គ្នាត្រូវពុះពារគ្រប់ឧបសគ្គ ប្រកាន់យ៉ាង​ខ្ជាប់​ខ្ជួន​នូវស្មា​រតី​សាមគ្គី​ភាព រួបរួមគ្នាជាធ្លុងមួយ ។

តាមរយៈទិវាសន្តិភាពអន្តរជាតិនេះដែរ មន្ត្រីរាជការ ក្នុងចំណោមគ្រូបង្រៀន ក៏បានស្នើឲ្យយុវជន កូ​ន​ខ្មែរគ្រប់រូប ពលរដ្ឋដែលប្រកាន់និន្នាការបក្សនយោបាយនានា សូមរួមគ្នាតម្កល់ «សន្តិភាព» ជា​គុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ចំពោះពាក្យស្លោក «អរគុណសន្តិភាព» និងបន្ត​ពូន​ជ្រុំ​ធ្វើឲ្យ​ប្រទេសជាតិអភិវឌ្ឍន៍ រីកចម្រើនឥតឈប់ឈរ៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm