សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ និងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញចុះកិច្ចសហការ​ជាមួយគ្នាដើម្បីភាពជាដៃគូជួយសង្គម

2024/09/20 09:19:10 pm        542

មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ចុះ​អនុ​ស្សរណៈ​លើ​ភាពជាដៃគូក្នុងការព្យាបាល និងវះកាត់ជូនអ្នកជំងឺបេះដូង ឆ្អឹងខ្នង ក្បាលជង្គង់ និង​ថង់​ទឹក​ប្រម៉ាត់ ដោយឥតគិតថ្លៃដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។  

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីភាពជាដៃគូជួយសង្គមរវាងមន្ទីរពេទ្យ​រ៉ូយ៉ាល់ ភ្នំពេញ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នាថ្ងៃទី១៩ ខែ​កញ្ញា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ Attapoom Susupaus នាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ បាន​ថ្លែងថា ការចូលរួមសហការរវាងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ជាមួយ​សមាគម​មូល​និធិ​ក្រុម​គ្រូពេទ្យ​ TYDA គឺជាផ្នែកមួយយ៉ាងសំខាន់ ដែល សមាគមនេះបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន ហើយនេះក៏ជាផ្នែកមួយនៃគោលនយោបាយរបស់មន្ទីរពេទ្យផងដែរ ដើម្បីរួម​ចំណែក​ជា​មួយ​សមាគម។ ការចុះអនុស្សរណៈជាមួយសមាគមមូលនិធិក្រុមគ្រូពេទ្យ TYDA នាថ្ងៃនេះ ខាង​មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ នឹងជ្រើស​រើស​យក​បញ្ជី​ឈ្មោះ​អ្នក​ជំងឺ​ដែល​ត្រូវ​បញ្ជូន​មក​វះ​កាត់​ក្នុង​មន្ទីរពេទ្យរបស់យើងដើម្បីធ្វើការវះកាត់ និងព្យាបាលជូនអ្នកជំងឺ។ លោកសាស្រ្តាចារ្យក៏បានរម្លឹកផងដែរថា មន្ទីរពេទ្យធ្លា​ប់បា​ន​សហការ​ជាមួយ​សមាគម​មូលនិ​ធិ​ក្រុម​គ្រូ​ពេទ្យ TYDA កាលពីឆ្នាំ២០២០ កន្លងមក នៅក្នុងការនាំ​អ្នក​ជំងឺ​ពី​ខាង​មូលនិធិ​មក​ធ្វើ​ការ​វះ​កាត់​ទាក់ទងនឹងបញ្ហាបេះដូង ហើយសម្រាប់លទ្ធផលនៃការវះកាត់ គឺទទួលបាន​លទ្ធផល​ល្អដែ​លមា​នការទទួលស្គាល់ និងកោតសរសើរពីសំណាក់ប្រជាជនកម្ពុជាយើង។

ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាន់ណា ប្រធាន​ប្រតិបត្តិ​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេចតេជោ (TYDA) មានប្រសាសន៍ថា តាមរយៈការចុះអនុស្សរណៈនេះ អ្នកជំងឺ​ធ្ងន់ធ្ងរ​យើងអាចបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ហើយធ្វើឱ្យក្រុមគ្រូពេទ្យ TYDA អាច​ពង្រីកវិសាលភាព នៃការព្យាបាលជំងឺបន្ថែមទៀត។ លោកវេជ្ជបណ្ឌិតបានលើកឡើងដែរថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរសុខទុក្ខចំពោះសុខភាព និង​ការ​រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងតែង​តែបង្ក​លក្ខណៈ​ងាយ​ស្រួល​នៅក្នុ​ងកា​រ​ព្យាបាលជំងឺជូនប្រជាពលរដ្ឋដល់ទីកន្លែង។ ជាក់ ស្ដែងតាមរយៈកា​រ​យក​ចិត្ត​ទុក្ខ​ដាក់​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឱ្យក្រុមការងារ និង​កម្លាំង​ស្ម័គ្រ​ចិត្ត​របស់​សមាគមចុះព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមជម្រាបជូនថា ការចុះអនុស្សរណៈយោគយល់គ្នា រវាងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ និង​សមាគម​គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)នេះ ដោយមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ផ្ដល់​ការ​វះ​កាត់​ដោយឥតគិតថ្លៃសម្រាប់ប្រជាជនកម្ពុជា និងអ្នកជំងឺដែលត្រូវធ្វើវះកាត់ ដូចជាការវះ​កាត់​បិត​ប្រើ​ស​បេះដូង ថតខាងក្រោម, ការថតឆ្លុះសរសៃឈាមបេះ និងដាក់ស្តែន, វះកាត់ទ្រនាប់ឆ្អឹង ដោយ​ការចោះ, ការវះការសរសៃពួរផ្នែកខាងមុខ, ការវះកាត់ដើម្បីភ្ជាប់សរសៃឈាម និងសរសៃ​វ៉ែន និងការវះកាត់ថង់ទឹកប្រមាត់ដោយការចោះ៕​ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm