គ្រូពេទ្យឥណ្ឌាដែលធ្វើកូដកម្ម ត្រៀមចាប់ផ្ដើមសេវាកម្មសំខាន់ៗឡើងវិញ

2024/09/20 10:30:03 pm        31


វេជ្ជបណ្ឌិតវ័យក្មេងដែលកំពុងធ្វើកូដកម្ម នៅក្នុងរដ្ឋ West Bengal របស់ឥណ្ឌា បានយល់ព្រមចាប់ផ្ដើមសេវាកម្មសំខាន់ៗឡើងវិញ ដែលជាការចាប់ផ្ដើមដោយផ្នែកៗឡើងវិញនៃទីកន្លែងព្យាបាល ប៉ុន្តែពួកគេនឹងនៅតែបន្តធ្វើកូដកម្មរបស់ខ្លួន ពាក់ព័ន្ធនឹងការរំលោភ និងសម្លាប់មិត្តរួមអាជីព កាលពី ១ខែមុន។

គួរបញ្ជាក់ថា ការរំលោភ និងសម្លាប់ លើគ្រូពេទ្យជាស្ត្រីវ័យ ៣១ឆ្នាំ នៅរដ្ឋ West Bengal ក្នុងខែសីហា បានបង្កឲ្យមានរលកនៃការតវ៉ា ដោយក្រុមគ្រូពេទ្យគ្រប់កម្រិត ដែលទាមទារឲ្យមានសុវត្ថិភាព នៅកន្លែងធ្វើការកាន់តែប្រសើរជាងមុន សម្រាប់ស្ត្រី និងទាមទារយុត្តិធម៌ឲ្យមិត្តរួមអាជីពរបស់ពួកគេ ដែលត្រូវបានសម្លាប់ ដោយជំរុញឲ្យតុលាការកំពូលរបស់ប្រទេសឥណ្ឌាបង្កើតក្រុមការងារសុវត្ថិភាព នៅមន្ទីរពេទ្យ។

វេជ្ជបណ្ឌិតវ័យក្មេង នឹងចាប់ផ្ដើមភារកិច្ចសំខាន់ៗឡើងវិញ ចាប់ពីថ្ងៃសៅរ៍ (ទី២១ ខែកញ្ញា)។ នេះបានបើតាមការឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកញ្ញា) ពីរណសិរ្សវេជ្ជបណ្ឌិតវ័យក្មេងប្រចាំរដ្ឋ West Bengal ដែលតំណាងឲ្យគ្រូពេទ្យប្រហែល ៧.០០០នាក់ នៅក្នុងរដ្ឋនេះ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីរំលោភ និងស្លាប់លើគ្រូពេទ្យ នៅក្នុងមហាវិទ្យាល័យវេជ្ជសាស្ត្រ និងមន្ទីរពេទ្យ R.G. Kar ក្នុងទីក្រុង Kolkata គេឃើញថា នគរបាលស្ម័គ្រចិត្តម្នាក់ត្រូវបានចាប់ខ្លួន ហើយអតីតនាយកសាលាក៏ត្រូវបានចាប់ខ្លួនដែរ ជុំវិញការចោទប្រកាន់ពីបទបំភ្លៃភស្តុតាង និងមានអំពើពុករលួយ ខណៈស្នងការនគរបាលនៃរដ្ឋធានី Kolkata ត្រូវបានដកចេញពីតំណែង៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm