អ្នកការទូត៖កងកម្លាំងអ៊ុយក្រែន បង្កើតជំរំប្រមូលផ្តុំ នៅតំបន់ព្រំដែនរុស្ស៊ី

2024/09/20 11:18:20 pm        36

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយថា ទីក្រុងមូស្គូ មានព័ត៌មានអំពីការបង្កើតជំរំប្រមូលផ្តុំដោយក្រុមសកម្មប្រយុទ្ធអ៊ុយក្រែន នៅតំបន់ព្រំដែនរុស្ស៊ី ពួកគេបានដាក់អ្នកស្រុក នៅទីនោះ។ 

អ្នកស្រី បាននិយាយនៅក្នុងសន្និសីទមួយនៅខាងក្រៅវេទិកាស្ត្រីអឺរ៉ុបអាស៊ីលើកទី៤ថា៖«ភ្នាក់ងារអនុវត្តច្បាប់របស់រុស្ស៊ី បន្តទទួលបានព័ត៌មានអំពីករណីនៃការបណ្តេញចេញដោយបង្ខំនូវអ្នកស្រុកតំបន់ឃើស (Kursk) ដែលមិនមានពេលវេលា ដើម្បីជម្លៀសទៅកាន់អ៊ុយក្រែន ដោយក្រុមអ្នកគាំទ្ររបស់មេដឹកនាំស្តាំនិយមជ្រុលលោកBandera។ ខ្ញុំសូមរំលឹកអ្នកថា នេះគឺជាការអនុវត្តធម្មតារបស់អ្នកកាន់កាប់ណាហ្ស៊ីនិយម តើអ្នកចាំពីរបៀបដែលពួកគេចាប់ប្រជាជនសូវៀត ពលរដ្ឋនៃសហភាពសូវៀ ធ្វើជាចំណាប់ខ្មាំង និងធ្វើជាទាសករដែរឬទេ? 

អ្នកស្រី Zakharova បានសង្កត់ធ្ងន់ថា៖«មានភ័ស្តុតាងជាច្រើន ពួកគេត្រូវបានប្រមូលដោយទីស្នាក់ការកណ្តាលនៃកាកបាទក្រហមរុស្ស៊ី នៅទីក្រុងឃើស ។ តាមពិតទៅ មានភ័ស្តុតាងផ្ទាល់ដែលថា យុទ្ធជនអ៊ុយក្រែននៅតំបន់ព្រំដែនរុស្ស៊ី បានបង្កើតនូវទម្រង់នៃជំរំប្រមូលផ្តុំ ដែលពួកគេបានដាក់អ្នកស្រុកដែលមិនបានចាកចេញពីតំបន់គ្មានសុវត្ថិភាព ដើម្បីហេតុផលផ្សេងៗ។

អ្នកស្រី បានចង្អុលបង្ហាញថា អ្នកទោសសង្រ្គាមអ៊ុយក្រែនម្នាក់ បានរាយការណ៍ពីការវាយប្រហារលើរថ   ភ្លើងដឹកអ្នកដំណើរ ដែលត្រូវបានរៀបចំចេញដំណើរ នៅក្នុងតំបន់ឃើស។ អ្នកការទូតរូបនេះ បាននិយាយថា៖«អ្វីៗទាំងអស់នេះ កំពុងត្រូវបានចងក្រងជាឯកសារ រួមទាំងការពិតថ្មីនៃការបាញ់សម្លាប់ជនស៊ីវិល និងការរំលោភបំពានដោយជនជាតិអ៊ុយក្រែន នៅក្នុងតំបន់ឃើស»។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        1
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        103
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm