កងកម្លាំងអ៊ីស្រាអែលវាយឆ្មក់ចូលយ៉ាងជ្រៅទៅក្នុងទីក្រុង Rafah និងសម្លាប់មនុស្ស ១៤នាក់ នៅទូទាំងតំបន់ហ្កាហ្សា

2024/09/20 11:45:11 pm        64

ក្រុមគ្រូពេទ្យបឋមសង្គ្រោះបានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៤នាក់ នៅក្នុងការវាយប្រហារដោយរថក្រោះ និងតាមអាកាសទៅលើតំបន់ភាគខាងជើង និងកណ្តាលនៃតំបន់ហ្កាហ្សាស្ទ្រីប នៅថ្ងៃសុក្រ (ទី២០ ខែកញ្ញា) នេះ ខណៈដែលរថក្រោះបានរុលទៅមុខបន្ថែមទៀតទៅកាន់ភាគពាយ័ព្យនៃទីក្រុង Rafah ក្បែរព្រំដែនជាមួយប្រទេសអេហ្ស៊ីប។

ការប្រយុទ្ធគ្នាឥតស្រាកស្រាន្ត រវាងពួកសកម្មប្រយុទ្ធអ៊ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងដែនដីនេះ បានបន្តមាន សូម្បីតែនៅពេលមានជម្លោះក្នុងពេលដំណាលគ្នា នៅតំបន់ព្រំដែនលីបង់-អ៊ីស្រាអែល ដែលពាក់ព័ន្ធនឹងសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស គឺក្រុមហេសបូឡា កាន់តែតានតឹងក៏ដោយ។

ទន្ទឹមនឹងនេះដែរ ប្រជាជនប៉ាឡេស្ទីនមួយចំនួនដែលផ្លាស់ទីលំនៅដោយសារការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បាននិយាយថា ពួកគេភ័យខ្លាចថា ជំរុំឆ្នេរបណ្តោះអាសន្នរបស់ពួកគេ នឹងត្រូវបានជន់លិចដោយសារទឹករលកខ្លាំង។

មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ការបាញ់ផ្លោងដោយរថក្រោះអ៊ីស្រាអែល បានសម្លាប់មនុស្ស ៨នាក់ ហើយជាច្រើននាក់ទៀតរងរបួស ក្នុងជំរុំជនភៀសខ្លួន Nuseirat នៅភាគកណ្តាលនៃទំបន់ហ្កាហ្សា ខណៈមនុស្ស ៦នាក់ទៀត បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមអាកាសទៅលើផ្ទះសម្បែង ក្នុងទីក្រុងហ្កាហ្សា។

ក្រុមគ្រូពេទ្យបឋមសង្គ្រោះ បាននិយាយថា នៅភាគខាងជើងនៃទីក្រុង Beit Hanoun ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើរថយន្តមួយគ្រឿង បានសម្លាប់ និងធ្វើឲ្យរបួសប្រជាជនប៉ាឡេស្ទីនជាច្រើននាក់។ គេនៅមិនទាន់ដឹងទឹថា តើអ្នកស្លាប់ប៉ុន្មាននាក់ជាយុទ្ធជន និងប៉ុន្មាននាក់ជាជនស៊ីវិល។

ជាមួយគ្នានេះដែរ អ្នកស្រុកបាននិយាយថា នៅទីក្រុង Rafah ភាគខាងត្បូង ជាកន្លែងដែលកងទ័ពអ៊ីស្រាអែល បានប្រតិបត្តិការតាំងពីខែឧសភាមកនោះ រថក្រោះបានរុលទៅមុខកាន់តែជ្រៅឆ្ពោះទៅកាន់តំបន់ភាគពាយ័ព្យដែលមានការគាំទ្រដោយយន្តហោះ៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        1
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        1
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm