ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ និងលោកជំទាវ បាន​បរិច្ចាគអង្ករ ១០០តោន ​ជា​ទាន​សប្បុរស ដល់បណ្តាវត្តដែលខ្វះខាតក្នុងបរិបទកូវីដ-១៩

2021/09/25 11:34:37 am        646

ភ្នំពេញ ៖ ថ្ងៃទី២៤ ខែកញ្ញា ម្សិលមិញនេះ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងលោកជំទាវ យី សុភា បានបរិច្ចាគអង្ករជាទានរបស់សប្បុរសដល់បណ្ដាលវត្តដែលខ្វះខាតក្នុងបរិបទកូវីដ១៩ ដែលកំពុងរាតត្បាតជាសកល។

ដោយបានមើលឃើញពីទុក្ខលំបាកក្នុងវិស័យពុទ្ធសាសនា មានវត្តចំនួន៥,០២៤ វត្ត ព្រះសង្ឃ​មានចំនួន ៧១,៦១០ អង្គ ជាពិសេសក្នុងស្ថានភាពដែលព្រះសង្ឃ​ជួបការ​លំបាក​ខ្វះខាត​ដោយសារកូវីដ១៩ ឯកឧត្តម និងលោកជំទាវ​កើតមានសេចក្តី​សោមនស្ស​ជ្រះថ្លា​បរិច្ចាគ​នូវ​អង្ករ​ចំនួន ១០០តោន គិតជាទឹកប្រាក់ ១៩០.០០០.០០០រៀល។

អំណោយជា​ទាន​សប្បុរសទាំងនេះ ប្រគល់ជូន​ តាមរយៈគណៈសង្ឃ​នាយក​គណៈមហានិកាយ​នៃព្រះរាជាណាចក្រកម្ពុជា ​ដែលមានសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី១ ជាប្រធានចាត់ចែងទៅតាមទីវត្តអារាមទាំងឡាយ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយ​សម្រាល​បន្ទុក​ដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យទាន់ពេលវេលា បន្ទាប់ពីដាក់ចេញនូវសេចក្តីសម្រេច​ស្តីពី​ការ​​ផ្អាក​ការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្នុងកាលៈទេសៈនេះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ មានក្តីសង្ឃឹមយ៉ាងមុតមាំថា​ ប្រទេសកម្ពុជា​យើងនឹងឆ្លងផុតពេលវេលាដ៏លំបាកនេះ ក្នុងពេលឆាប់ៗ ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ​របស់​សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជានៃយើង។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ សូមប្រគេនជូនជាដំណឹងដល់​គ្រប់ព្រះគ្រូចៅ​ឣធិការវត្ត​ដែលជួបការខ្វះខាតពិតប្រាកដ សូមទំនាក់ទំនង​ទៅកាន់​ព្រះគ្រូឣនុគណគ្រប់ស្រុក ដើម្បី​ទទួល​យកនូវទេយ្យវត្ថុ ដែលបានរៀបរាប់ខាងលើ៕

អត្ថបទ ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        329
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm