រុស្ស៊ីព្រមានលោកខាងលិច និងអ៊ុយក្រែនពីផលវិបាកដ៏មហន្តរាយ បើសិនជាពួកគេហ៊ានប៉ះពាល់បេឡារុស

2024/09/21 12:55:04 am        108

នៅថ្ងៃសុក្រនេះ រុស្ស៊ី បានព្រមានលោកខាងលិច និងអ៊ុយក្រែន ពីផលវិបាកដ៏មហន្តរាយ បើសិនជាពួកគេបន្តនូវអ្វីដែលជាសេនារីយោបង្ករឿងលើប្រទេសបេឡារុស ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ទីក្រុងម៉ូស្គូ មានក្តីបារម្ភចំពោះអ្វីដែលអ្នកស្រីចាត់ទុកថាជាសកម្មភាពបង្ករឿងកើនឡើងរបស់អង្គការណាតូ នៅតាមព្រំដែនជាមួយបេឡារុស ដោយអ្នកស្រីពុំច្រានចោលនោះឡើយ លទ្ធភាពដែលថាអាចមានការប៉ុនប៉ងធ្វើឲ្យមានការកើនឡើងភាពតានតឹងក្នុងតំបន់ ។

អ្នកស្រី Zakharova និយាយផងដែរថា លោកខាងលិចគួរតែបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន និងបញ្ឈប់ការគាំទ្រសកម្មភាពភេរវកម្ម បើសិនជាពួកគេចង់ផ្ញើរសញ្ញាថា ពួកគេគិតគូរពីការស្វែងរកដំណោះស្រាយបញ្ចប់សង្រ្គាម ។

អ្នកស្រីថា ផែនការសន្តិភាពដាក់ជូនដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy គ្មានអ្វីត្រូវធ្វើជាមួយនឹងការដោះស្រាយជម្លោះនោះទេ ។

លោក Zelenskiy និយាយកាលពីថ្ងៃពុធថា អ៊ុយក្រែនបានបញ្ចប់ការរៀបចំ “ផែនការជ័យជំនះ”ដែលមានបំណងពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ពេលដែលរូបលោកបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ ។

អ្នកការទូតរូបនេះ បាននិយាយទៀតថា វិបត្តិនៅអ៊ុយក្រែនដែលបណ្តាប្រទេសលោកខាងលិច កំពុងប្រើជាឈ្នាន់ប្រឆាំងនឹងប្រទេសរបស់ពួកយើង នៅតែជាកត្តាសំខាន់ដែលបង្កើតបរិយាកាសអន្តរជាតិ ។ ដូច្នេះហើយ ពួកគេបន្តផ្គត់ផ្គង់អាវុធ និងប្រាក់ដល់របបទីក្រុងគីវ ស្នើគំនិតផ្តួចផ្តើមសន្តិភាព និងព្យាយាមប្រមូលផ្តុំប្រទេសឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន នៅខាងភាគីរបស់ពួកគេ ហើយឥឡូវ ពួកគេថែមទាំង បានងាកទៅរកការគាំទ្រដោយបើកចំហ និងធ្វើការវាយប្រហារភេរវកម្មប្រឆាំងនឹងជនស៊ីវិល និងហេដ្ឋារចនា សម្ព័ន្ធសន្តិភាព ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        57
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        112
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm