ក្រុមហ៊ុនអាកាសចរណ៍ Brussels Airlines នឹងលុបចោលជើងហោះហើរភាគច្រើន នៅថ្ងៃទី១ ខែតុលា ដោយសារកូដកម្ម

2024/09/21 01:45:35 am        60

ក្រុមហ៊ុនអាកាសចរណ៍ Brussels Airlines នៅថ្ងៃសុក្រ (ទី២០ ខែកញ្ញា) នេះ បាននិយាយថា ខ្លួននឹងលុបចោលជើងហោះហើរភាគច្រើនរបស់ខ្លួន នៅថ្ងៃទី១ ខែតុលា ដោយសារតែកូដកម្មទូទាំងប្រទេសរបស់បុគ្គលិកសន្តិសុខ នៅប្រទេសបែលហ្ស៊ិក។

អាកាសយានដ្ឋានប្រ៊ុចសែល ដែលជាអាកាសយានដ្ឋានធំជាងគេ នៅក្នុងប្រទេស បានស្នើឲ្យក្រុមហ៊ុនអាកាសចរណ៍ពិនិត្យមើលកាលវិភាគរបស់ខ្លួនឡើងវិញ ពីព្រោះការធ្វើកូដកម្ម នឹងនាំឲ្យមានការបន្ថយការត្រួតពិនិត្យសន្តិសុខ។

អាកាសយានដ្ឋាន បានឲ្យដឹងថា គេរំពឹងថា បុគ្គលិកសន្តិសុខមួយចំនួនធំ នឹងចូលរួមក្នុងកូដកម្ម ហើយបានព្យាករពីផលប៉ះពាល់ដ៏ធំលើប្រតិបត្តិការព្រលានយន្តហោះ នៅថ្ងៃនោះ។ មូលដ្ឋានរបស់ក្រុមហ៊ុនអាកាសចរណ៍ Brussels Airlines មានទីតាំងនៅអាកាសយានដ្ឋាន Brussels Airport ហើយជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍សំខាន់របស់ក្រុមហ៊ុន Lufthansa Group របស់ប្រទេសអាល្លឺម៉ង់។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ Brussels Airlines បានប្រាប់ថា ខ្លួននឹងត្រូវលុបចោល ៨០ភាគរយនៃជើងហោះហើរចំនួន ២០៣វ៉ុលដែលបានគ្រោងទុករបស់ខ្លួន សម្រាប់ថ្ងៃនោះ។ 

គួរបញ្ជាក់ថា កូដកម្មនៅខែតុលា នឹងកើតមានឡើងមិនដល់មួយខែផង បន្ទាប់ពីចរាចរណ៍ជើងហោះហើរពីអាកាសយានដ្ឋាន Charleroi របស់ប្រទេសបែលហ្ស៊ិក ដែលជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Ryanair ត្រូវបានរំខានដោយសារកូដកម្មជាច្រើនថ្ងៃពីសំណាក់បុគ្គលិករបស់ព្រលានយន្តហោះនោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        228
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        270
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm