ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង​ COVID-19​ ទៅ​ទ្វីប​អាហ្វ្រិក​កើន​ឡើង​លើស​ពី ​៧​ដង​

2021/09/25 11:16:10 am        383

​​ទ្វីប​អាហ្វ្រិក​៖ អង្គការ​សុខភាព​ពិភពលោក​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​បាន​និយាយ​ថា ការ​ដឹកជញ្ជូនវ៉ាក់សាំង​បង្ការ​វីរុស​ COVID-19​ ទៅកាន់​ទ្វីប​អាហ្វ្រិក​បាន​កើន​ឡើង​លើស​ពី​ ៧​ដង​ពី​ប្រមាណ​ ២០​លាន​ទៅ ​១៥០​លាន​ដូ​ស​ជា​រៀង​រាល់​ខែ​ ដើម្បី​ចាក់​វ៉ាក់សាំង​ការពារ​ពេញ​លេញដល់​ប្រជាជន​របស់​ខ្លួន​ ៧០% នៅ​ត្រឹម​ខែ​កញ្ញា ​ឆ្នាំ​២០២២។

​គោលដៅ ​៧០% ​ត្រូវ​បាន​ព្រមព្រៀង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ដីពី​វីរុស ​COVID-19 សកល​នៅ​ក្រៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​សប្ដាហ៍​នេះ​។ មជ្ឈមណ្ឌល COVAX ដែល​ជា​វេទិកា​សកល​ដើម្បី​ធានា​ការ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ប្រកបដោយ​សមធម៌ ត្រូវ​បាន​បង្ខំ​ឱ្យ​កាត់បន្ថយ​ការ​ដឹក​ជញ្ជូន​តាម​ផែនការ​ទៅកាន់​ទ្វីប​អាហ្វ្រិក​ចំនួន​ ២៥% ​នៅ​ឆ្នាំនេះដោយសារ​កង្វះ​ការ​ផ្គត់ផ្គង់​ជាស​កល និង​បម្រាម​នាំចេញ​។​ ​ខណៈ​ការនាំចេញ​របស់​មជ្ឈមណ្ឌល COVAX នៅតែ​ចូល​មក​ក្នុង​បណ្ដា​ប្រទេស​អាហ្វ្រិក​ដែល​ចំនួន​ ៤​លាន​ដូ​សត្រូវ​បាន​ទទួល​កាលពី​សប្តាហ៍​មុន មាន​វ៉ាក់សាំង​ត្រឹម​តែមួយ​ភាគ​បី​ប៉ុណ្ណោះ​ដែល​ប្រទេស​អ្នក​មាន បាន​សន្យា​ចែករំលែក​ជាមួយ​ប្រទេស​នៅទ្វីប​អាហ្វ្រិក​នៅ​ចុង​ឆ្នាំ​២០២១ ​នេះ​។

​ការ​ដឹក​ជញ្ជូន​ទាំងនេះ​ត្រូវ​បាន​គេ​កោតសរសើរ ប៉ុន្តែ​វា​ពាក់ព័ន្ធ​នឹង​ការ​ទទួលបាន​ត្រឹមតែ​មួយ​ភាគបី​ នៃ​ដូ​ស​វ៉ាក់សាំង​ដែល​បាន​សន្យា​នៅ​ចុង​ឆ្នាំ​២០២១​។ ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​នៅ​ទ្វីប​អាហ្វ្រិកកើន​ឡើង​ ដើម្បី​ធ្វើ​ឲ្យ​សម្រេច​បាន​គោលដៅ​ជាស​កល​នៃ​ការ​ចាក់​វ៉ាក់សាំង ៧០% ​នៃ​ប្រជាជន​ប្រទេស​នីមួយៗ​៕​

អត្ថបទ៖ ប៊ុន ថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1077
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        526
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm