កម្ពុជារៀបចំអបអរសាទរទិវាសម្អាតពិភពលោកលើកទី៧ ក្រោមមូលបទ«កម្ពុជាស្អាត ខ្មែរធ្វើបាន»

2024/09/21 08:39:16 pm        531

ក្រសួងបរិស្ថាន អង្គការសំអាតទន្លេ-សមុទ្រ សហការជាមួយស្ថាប័នពាក់ព័ន្ធនានា នៅថ្ងៃទី២១ ខែកញ្ញានេះ បានរៀបចំអបអរសាទរទិវាសម្អាតពិភលោកលើកទី៧ ក្រោមមូលបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន»ក្រោមអធិបតីភាពឯកឧត្តម សាប៊ូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ពិធីនេះ រៀបចំឡើងនៅសួនច្បារមាត់ទន្លេ រូបសំណាកតេជោមាស តេជោយ៉ត រាជធានីភ្នំពេញ ដោយមានអ្នកច្រើនជាច្រើនកុះករ។

នៅក្នុងអង្គពិធី ឯកឧត្តម សាប៊ូ អូហ្សាណូ បានមានប្រសាសន៍ថា ទិវាសម្អាតពិភពលោក រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋឱ្យស្រឡាញ់បរិស្ថាន និងចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹង នៅក្នុងប្រទេស ដោយបញ្រ្ជាបការយល់​ដឹង​អំពីផលប៉ះពាល់នៃកំណើនបរិមាណសំរាមលើភពផែនដី។ ទិវាសម្អាតពិភពលោក ជាវេទិកាដ៏ល្អ​ប្រសើរមួយដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និង បុគ្គលិកមកពីគ្រប់​ស្ថាប័ន​ចូលរួមយ៉ាងច្រើនកុះករ​ ដែលជាសារមួយផ្ញើជូនដល់សហគមន៍អន្តរជាតិគឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។

ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងដែរថា ដើម្បីឱ្យទីក្រុងភ្នំពេញ​កាន់តែស្រស់ស្អាតបន្ថែមទៀត សូមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ខណៈរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយច្បាស់លាស់ក្នុងការគ្រប់គ្រងសំរាម។

សាធារណៈជនបានលើកឡើងដែរថា មូលហេតុដែលចូលរួមក្នុងទិវាសម្អាតពិភពលោក មានបំណង​ចង់ចូលរួមចំណែកសម្អាតបរិស្ថានៅក្នុងរាជធានីភ្នំពេញឱ្យបានស្អាត ដោយការរើសសំរាម​នៅតាមទន្លេ។លើសពីនេះ សាធារណៈជនប្តេជ្ញាថែរក្សាបរិស្ថានឱ្យបានស្អាត ដោយមិនបោះចោល​សំរាមផ្តេសផ្ដាស នោះទេ។

គួរបញ្ជាក់ដែរថា ទិវាសម្អាតពិភពលោក រៀបចំឡើងស្របទៅ នឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១​ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការកសាងនិងពង្រឹង ​មូលដ្ឋានគ្រឹះ ដើម្បី​ពន្លឿនការអភិវឌ្ឍជាតិ និងគាំទ្រដល់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរួមមាន៖ ភាពស្អាត ភាពបៃតង និងចីរភាព ៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        133
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        115
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm