ដើមឈើជាង២០០ដើម បានដាំនៅសួនស្ទឹងមានជ័យ និងប្រឡាយបឹងសាឡាងនៅថ្ងៃនេះ

2024/09/21 08:49:30 pm        803

ដើមឈើសរុបជាង២០០ដើម បានដាំនៅសួនស្ទឹងមានជ័យ និងប្រឡាយបឹងសាឡាង ស្ថិតនៅក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរ «រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤»។

ដោយមានកិច្ចសហការរវាងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ ជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ បានរៀបចំពិធីអបអរសាទរ «រុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤» ក្រោមអធិបតីភាពឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទួលគោក និងជាប្រធានក្រុមការងារ​សហភាពសហសព័ន្ធយុវជនកម្ពុជាគ៧៨។

នៅក្នុងអង្គពិធី ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ បានថ្លែងថា ពិធីដាំដើមឈើ និងចែកកូនឈើ ក្នុង​ពេលនេះ គឺមានការដាំដើមឈើចម្រុះចំនួន៦ប្រភេទ សរុបចំនួន ២០៧ដើម នៅតាមប្រឡាយ ស្ថិតក្នុង​ភូមិចំនួន៧ ក្នុងភូមិសាស្ត្រសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមួយផ្នែកទៀតស្ថិតក្នុង​សង្កាត់មានជ័យ ខណ្ឌមានជ័យ។ ជាមួយគ្នានេះ ​ក្រុមការងារក៏បានត្រៀមកូនឈើចម្រុះចំនួន ៣០០ដើម ​សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅដាំនៅតាមទីវត្តអារាម ដងផ្លូវ​សាធារណៈ និងលំនៅឋានរៀងៗខ្លួន។

សម្រាប់អ្នកចូលរួមបានបង្ហាញ​អារម្មណ៍​រីករាយដែលបានចូលរួមដាំដើមឈើនៅពេលនេះ និងប្តេជ្ញាថែរក្សាព្រៃឈើឱ្យនៅស្ថិតស្ថេរគង់វង្ស។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យ៉ាងច្បាស់ពីតម្លៃ និងតួនាទីដ៏សំខាន់ របស់ព្រៃឈើ ដែលមិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាពទាំងឡាយ​របស់រដ្ឋ​បានឡើយ ដោយបានបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវការគ្រប់គ្រងធនធានធម្មជាតិ សំដៅ​រក្សា​តុល្យភាព រវាងការអភិវឌ្ឍ និងការអភិរក្ស ពិសេសលើកកម្ពស់វិភាគទាន​ នៃធនធានធម្មជាតិ ក្នុង​យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ត្រង់ចំណុចបញ្ចកោណទី៤ មុំទី២ និងបន្តអនុវត្តកម្មវិធី​កំណែទម្រង់សំខាន់ៗ​លើគ្រប់វិស័យសំដៅឈានទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា​ទៅ​ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០​ និងជាប្រទេសមានចំណូលខ្ពស់​នៅឆ្នាំ២០៥០។ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        400
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        429
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        555

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm